នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson (AFP/TTXVN) |
នេះបានចាត់ទុកជាភាពជោគជ័យខាងនយោបាយដ៏សំខាន់ៗនិងទាន់ពេលវេលារបស់លោក Boris Johnson ក្រោយពីលោកមិនអាចសម្រេចបានការសន្យាថានាំ ប្រទេសអង់គ្លេសចាក់ចេញពី EU (ឬហៅថា Brexit) នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ ពីព្រោះថាគិតដល់ត្រឹមពេលនេះ មូលហេតុដ៏ធំបំផុតដែលធ្វើឲ្យផែនការ Brexit របស់លោក Boris Johnson នៅតែមិនទាន់បានអនុម័តនោះឡើយគឺដោយសារ គណបក្សអភិរក្សនិយមអង់គ្លេសរបស់លោកបានបាត់បង់ប្រៀបខ្លាំងភាគច្រើននៅក្នុងរដ្ឋសភាហើយ។ ម្យ៉ាងវិញទៀត ការពន្លឿនរៀបចំការបោះឆ្នោតមុនពេលកំណត់នឹងនាំមកនូវប្រៀបខ្លាំងភាគច្រើនសម្រាប់លោកនៅក្នុងរដ្ឋសភា ដើម្បីអនុម័តលើកិច្ចព្រមព្រៀង Brexit ដោយសភាដែលលោកបានសម្រេចជាមួយថ្នាក់ដឹកនាំ EU កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ។
ប្រសិនបើព្រឹទ្ធសភាអនុម័តលើសេចក្តីព្រាងច្បាប់នៃការបោះឆ្នោតសកល នេះនឹងក្លាយទៅព្រឹត្តិការណ៍មួយដ៏សំខាន់ក្រោយរយៈពេល ១០០ ឆ្នាំ ដែលអង់គ្លេសរៀបចំការបោះឆ្នោតមុនពេលកំណត់នៅខែធ្នូរឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕