ការហ្វឹកហាត់រួមសម្រាប់ពិធីព្យុហយាត្រានិងក្បួនដង្ហែរអបអរសាទរខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu

Chia sẻ

(VOVWORLD) - ថ្លែងមតិបន្ទាប់ពីការហ្វឹកហាត់ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា អាកាសធាតុដ៏ក្ដៅខ្លាំង បានធ្វើឱ្យការហ្វឹកហាត់ជួបការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពិធីរំលឹកខួបនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ និងប្រជាជាតិទាំងមូល ដូច្នេះសមាជិកទាំងអស់ដែលចូលរួមក្នុងពិធីរំលឹកខួប ចាំបាច់ត្រូវពង្រីកស្មារតីជំនះពុះពារលើការលំបាក ដើម្បីហ្វឹកហាត់ ហើយសម្ដែងឲ្យបានជោគជ័យក្នុងពិធីរំលឹកខួបថ្ងៃទី ៧ ឧសភា ខាងមុខនេះ។

ការហ្វឹកហាត់រួមសម្រាប់ពិធីព្យុហយាត្រានិងក្បួនដង្ហែរអបអរសាទរខួប ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu - ảnh 1វគ្គហ្វឹកហាត់ចាប់ផ្តើមជាមួយនឹងពិធីគោរពទង់ជាតិ និងការសម្តែងតន្ត្រីយោធា។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៨ មេសា នៅកីឡដ្ឋានខេត្ត Dien Bien ប្លុកទាំង ៥១ ដែលបានចូលរួមក្បួពិធីព្យុហយាត្រានិងក្បួនដង្ហែរ ក្នុងពិធីអបអរសាទរខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) បានចូលរួមការហ្វឹកហាត់រួមជាលើកដំបូង។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំការហ្វឹកហាត់រួម។

ថ្លែងមតិបន្ទាប់ពីការហ្វឹកហាត់ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា អាកាសធាតុដ៏ក្ដៅខ្លាំង បានធ្វើឱ្យការហ្វឹកហាត់ជួបការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពិធីរំលឹកខួបនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ និងប្រជាជាតិទាំងមូល ដូច្នេះសមាជិកទាំងអស់ដែលចូលរួមក្នុងពិធីរំលឹកខួប ចាំបាច់ត្រូវពង្រីកស្មារតីជំនះពុះពារលើការលំបាក ដើម្បីហ្វឹកហាត់ ហើយសម្ដែងឲ្យបានជោគជ័យក្នុងពិធីរំលឹកខួបថ្ងៃទី ៧ ឧសភា ខាងមុខនេះ។

ពិធីព្យុហយាត្រានិងក្បួនដង្ហែរ រំលឹកខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីពិធីមិទ្ទីញដ៏ឱឡារិក ដែលក្នុងនោះមានកងកម្លាំងចំនួន ៤៖ កម្លាំងកាំភ្លើងធំ កម្លាំងទ័ពអាកាស កម្លាំងចូលរួមព្យុហយាត្រា និងកម្លាំងឈរនៅលើទីលានដោយមានមនុស្សជាង ១២.០០០នាក់៕

ប្រតិកម្មទៅវិញ