ការហាត់សមអន្តរជាតិអំពីសុខាភិបាលក្នុងការទប់ទល់នឹង គ្រោះមហន្តរាយ

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃ ទី២៦ ដល់ថ្ងៃ ទី២៨ ខែមិនា នៅទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ក្រសួងសុខាភិបាលវៀតណាម ស្ថាប័នសហ ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង វិទ្យាស្ថានវេជ្ជសាស្រ្តបន្ទាន់ជាតិថៃ (NIEM) សហការជាមួយ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំ ការហាត់សម អន្តរជាតិអំពីសុខាភិបាលក្នុងការទប់ទល់គ្រោះមហន្តរាយ។
ការហាត់សមអន្តរជាតិអំពីសុខាភិបាលក្នុងការទប់ទល់នឹង គ្រោះមហន្តរាយ - ảnh 1ការហាត់សមអន្តរជាតិអំពីសុខាភិបាលក្នុងការទប់ទល់នឹង គ្រោះមហន្តរាយ (រូបថត៖ vtn.vn)

ការហាត់សមលើកនេះ បានធ្វើឡើងយោងតាមកាលៈទេសៈឧទាហរណ៍អំពីព្យុះកាចសាហាវមួយមកបក់បោកនៅ តំបន់ ភាគកណ្តាលវៀតណាម ដែលបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសម្ភារៈទាំងអាយុជីវិតរបស់ប្រជាជន។ ចំពោះ ស្ថានការណ៍នោះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក្រសួងការបរទេសវៀតណាម បានអំពាវនាវការ ជួយឧបត្ថម្ភពី បណ្តាប្រទេសសមាជិកអស៊ាន ដើម្បីជួយសង្គ្រោះមនុស្សធម៌។ ក្នុងនោះ មានក្រុមសុខាភិបាលចំនួន ១០ របស់បណ្តាប្រទេសសមាជិកអាស៊ានទាំង ៩ និងជប៉ុន មកដល់ទីក្រុង Da Nang និង Quang Nam រួមសហការជាមួយក្រុមសុខាភិបាលទីក្រុងទាំងពីរនេះ ដោយបង្កើតមូលដ្ឋានសុខាភិបាលចល័តដើម្បីជួយសង្គ្រោះ និងព្យាបាលឲ្យជនរងគ្រោះផងដែរ។

សូមបញ្ចាក់ថានេះគឺជាសកម្មភាពមួយនៃគម្រោងបង្កើនសមត្ថភាពរបស់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការគ្រប់ គ្រងវេជ្ជសាស្ត្រចំពោះមហន្តរាយ៕

ប្រតិកម្មទៅវិញ