|
ការសន្ទនាអាស៊ានស្តីពីច្បាប់សមុទ្របានបើកជាផ្លូវការ (Image: vtv.vn) |
(VOVworld) – ការសន្ទនាអាស៊ានស្តីពីច្បាប់សមុទ្រទើបនឹងបើកជាផ្លូវការនាព្រឹក
ថ្ងៃទី ១៧ មិនានៅទីក្រុង Jakarta ឥណ្ឌូណេស៊ីដោយប្រធានបទ «បង្កើនប្រតិបត្តិ
តាមច្បាប់អន្តរជាតិស្តីពីសមុទ្រក្នុងតំបន់»។ ការសន្ទនាមានការចូលរួមរបស់
តំណាងអ្នកជំនាញចំនួន ១៥០ នាក់មកពីមជ្ឈមណ្ឌលស្រាវជ្រាវនៅក្នុងនិងក្រៅ
ប្រទេស។ អង្គសន្និសីទទាំងនេះបានលើកច្បាស់នូវការសាកល្បងទាក់ទិនដល់
បរិយាកាសសន្តិសុខសមុទ្រនាប្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ ដូចជា៖ ជំលោះ
អធិបតេយ្យភាពនៅសមុទ្រ ធ្វើអាជីវកម្មហួសកំរិតប្រភពធនធានសមុទ្រ បទ
ល្មើសឆ្លងព្រំដែន ការជួញដូរមនុស្សនិងអាវុធខុសច្បាប់។ អង្គសន្និសីទទាំងនេះ
បានចាត់ទុកថា៖ ការពិកជាក់ស្តែងនេះស្នើរឲ្យបណ្ដាប្រទេសអាស៊ីអាគ្នេយ៍គប្បី
មានចំណះដឹងរួមស្តីពីច្បាប់សមុទ្រអន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប.
ឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ដើម្បីធ្វើជាមូលដ្ឋានបង្កើនការសន្ទនា ជំរុញយ៉ាង
ខ្លាំង ការសន្ទនាដើម្បីផលប្រយោជន៍រួម ពីនោះ រកឃើញវិធានការសំរាប់បញ្ហា
សន្តិសុខនាបច្ចុប្បន្ន។ បណ្ដាអ្នកជំនាញក៏បានអះអាងថា៖ ការជំរុញយ៉ាងខ្លាំង
កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងដំណើការសន្ទនារវាងប្រទេសអាស៊ាន
នានាជាមួយដៃគូគឺជារបៀបតែមួយគត់ដើម្បីធានាសណ្តាប់ធ្នាប់លើសមុទ្រ
កសាង បរិយាកាសសន្តិភាពសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕