ការសន្ទនាអាមេរិក-ចិនទទួលបានវន្ឍនភាពអំពីសន្តិសុខបណ្ដាញនិងការពារបរិស្ថាន

Chia sẻ
(VOVworld) - ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាង
អាមេរិកនិងចិនលើកទី៧ បានបញ្ចប់នៅទីក្រុងវ៉ាស៊ីន
តោននាព្រឹកព្រលឹមថ្ងៃទី២៥ មិថុនា តាមម៉ោងវៀត
ណាម។
(VOVworld) - ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចរវាងអាមេរិកនិងចិនលើកទី៧
បានបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោននាព្រឹកព្រលឹមថ្ងៃទី២៥ មិថុនា តាមម៉ោងវៀត
ណាម។ក្នុងរយៈពេល២ថ្ងៃជំនួបសន្ទនា ភាគីទាំង២ទទួលបានលទ្ធផលជាក់ស្ដែង
មួយ ចំនួនក្នុងវិស័យសន្តិសុខបណ្ដាញ ការពារបរិស្ថាន ហិរញ្ញវត្ថុនិងកិច្ចសហប្រ
តិបតិ្ត ការអន្តរជាតិ។ចំពោះភាពតានតឹងដោយការវាយប្រហារតាមបណ្ដាញដ៏ធ្ងន់
ធ្ងរ ដែលអាមេរិកចោទប្រកាន់ចិនបានអនុវត្ត ភាគីទាំង២បានឯកភាពថា នឹងសហ
ការ សំរេចក្រមប្រតិបតិ្តស្ដីពីសកម្មភាពបណ្ដាញ។ថ្លែងមតិនៅសន្និសីទកាសែតជា មួយសមាជិកក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi រដ្ឋមន្រ្តីការបរទេសអាមេរិក
លោក John Kerry បានលើកច្បាស់ថា ការវាយប្រហារតាមបណ្ដាញបានបង្កការខូច
ខាតចំពោះអង្គភាពអាជីវកម្មអាមេរិកហើយភាគីទាំង២ចាំបាច់ត្រូវសហប្រតិបតិ្តការ
ដើម្បីដោះស្រាយបញ្ហានេះ៖

“យើងខ្ញុំជឿជាក់យ៉ាងខ្លាំងក្លាថា អាមេរិកនិងចិនគប្បីសហប្រតិបតិ្តការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍និងអនុវត្តការយល់ដឹងរួមអំពីការប្រតិបតិ្តដ៏សមស្របរបស់រដ្ឋក្នុង វិស័យបរិយាកាសបណ្ដាញ។ចិនបានឯកភាពថា ភាគីទាំង២ត្រូវសហប្រតិបតិ្តការ ដើម្បីសំរេចក្រមប្រតិបតិ្ត១ទាក់ទិនដល់សកម្មភាពបណ្ដាញ”។

ជាមួយគ្នានោះ លោក Yang Jiechi ក៏បានអំពាវនាវឲ្យអាមេរិកធ្វើសកម្មភាពដោយ
ប្រុងប្រយ័ត្ន៖

“ចិនអះអាងជាថ្មីម្ដងទៀតនូវគោលជំហរនានាអំពីបញ្ហាតៃវ៉ាន់ ទីបេ សន្តិសុខនាវា ចរណ៍និងសន្តិសុខបណ្ដាញ។អាមេរិកត្រូវគោរពផលប្រយោជន៍និងតម្រូវការរបស់
ចិន​ព្រមទាំងដោះស្រាយការខ្វែងគំនិតក្នុងបញ្ហារស៊ើបដោយប្រុងប្រយ័ត្ន”។
ការសន្ទនាអាមេរិក-ចិនទទួលបានវន្ឍនភាពអំពីសន្តិសុខបណ្ដាញនិងការពារបរិស្ថាន - ảnh 1
សន្តិសុខបណ្ដាញអ៊ីនធឺណែតក្លាយទៅជាបញ្ហាក្ដៅគគុកនៅជំនួបសន្ទនាអាមេរិក-ចិនលើកនេះ (រូបថត៖AP)

ក្នុងវិស័យបរិស្ថាន ភាគីទាំង២បានឯកភាពជំរុញកិច្ចសហប្រតិបតិ្តការក្នុងការអភិ
រក្សមហាសគរ ប្រឆាំងការនេសាទខុសច្បាប់និងជួញដូរសត្វព្រៃ ព្រមទាំងប្រកាស
ការផ្ដើមគំនិតជាច្រើនស្ដីពីការប្រឆាំងបំរ៉ែបំរួលអាកាសធាតុ។ស្ដីពីវិស័យហិរញ្ញវត្ថុ ចិនបានសន្យាបើកទ្វាទីផ្សារទុន បើកទូលាយលទ្ធភាពជ្រៀតចូលរបស់ក្រុម៊ហុន
សេវាកម្មហិរញ្ញវត្ថុបរទេស។ភាគីទាំង២ក៏បានឯកភាពបង្កើនកិច្ចសហប្រតិបតិ្តការ
ក្នុងបញ្ហាក្ដៅកកុកនានាដូចជាប្រឆាំងភេរវកម្ម ស្ថិរភាពស្ថានភាពនៅ អ៊ីរ៉ាក់និងស៊ីរី ជំរុញខ្លាំងដំណើរការផ្ទេរប្ដូរនៅអាហ្គានីស្ថាន និងដោះស្រាយកម្មវិធី នុយក្លេអ៊ែរ
របស់ព្យុងយ៉ាងនិងតេអេរ៉ង់ផងដែរ។

ដោយមិនអើពើដល់រាល់ការរីកចំរើនពោលខាងលើ បញ្ហាសន្តិសុខហាក់ដូចជា មិនទាន់ទទួលបានលទ្ធផលដូចជាការទន្ទឹងរង់ចាំរបស់ប្រធានាធិបតីអាមេរិក
លោក Barak Obama នៅឡើយ។ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូចិននៅ
វិមានស លោក Obama បានសង្កត់ធ្ងន់ទៅលើការព្រួយបារម្ភរបស់អាមេរិកចំពោះ
ការប្រព្រឹត្តិរបស់ចិនអំពីសកម្មភាពបណ្ដាញនិងជំលោះសមុទ្រនៅតំបន់អាស៊ី
ខាងកើត ព្រមទាំងជំរុញឲ្យប៉េកាំងមានសកម្មភាពជាក់ស្ដែងសំដៅកាត់បន្ថយ
ភាពតានតឹង នៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ