|
ការសន្ទនាស្តីអំពីអាកាសធាតុទីក្រុង Petersberg ត្រៀមរៀបចំឲ្យ COP លើកទី ២១ (Image: VNA) |
(VOVworld) – ការសន្ទនាអាកាសធាតុទីក្រុង Petersberg លើកទី៦ បានបើកជាផ្លូវការ នៅរដ្ឋធានីបេកឡាំងរបស់អាល្លឺម៉ង់នាថ្ងៃទី ១៨ ឧសភា ដោយមានការចូលរួមរបស់រដ្ឋ មន្ត្រីមកពីប្រទេសចំនួន ៣៥ លើពិភពលោក។ ការសន្ទនាស្តីអំពីអាកាសធាតុក្រៅផ្លូវ ការនេះត្រូវបានរៀបចំឡើងដើម្បីត្រៀមរៀបចំឲ្យសន្និសីទបំរ៉ែបំរួលអាកាសធាតុរបស់
អ.ស.ប. លើកទី ២១ (COP 21) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស (បារាំង) នាខែ
ធ្នូ ខាងមុខនេះ។ ថ្លែងមតិនៅការសន្ទនាលើកនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាល្លឺម៉ង់
លោកស្រី Barbara Hendricks បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៥ គឺជាឆ្នាំសម្រេចចំពោះ កិច្ចការពារផែនដីចំពោះឥទ្ធិពលអាក្រក់ដោយបំរ៉ែបំរួលរបស់អាកាសធាតុសកល។
តាមនោះ ភាគីទាក់ទិននានានឹងត្រូវឯកភាពអំពីគោលដៅរក្សារកំរិតកំណើរសីតុណ្ហ
ភាពសកលលោកឲ្យនៅក្រោម ២ អង្សារ C។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងការបរ
ទេសបារាំង លោក Laurent Fabius បានឲ្យដឹងថា៖ ការសន្ទនាស្តីនៅទីក្រុង Petersberg
លើកនេះ គឺជាជំហានសំខាន់មួយសំដៅទទួលបានជោគជ័ហសំរាប់សន្និសីទ COP
21ខាងមុខ។ បណ្ដាតំណាងក៏បានពិភាក្សាអំពីការផ្តល់ហិរញ្ញវត្ថុសំរាប់វិធានការការ
ពារនិងបន្សំនឹងបំរ៉ែបំរួលរបស់អាកាសធាតុទៀតផង៕