ការសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងចិននិងឥណ្ឌាលើកទី ៣

Chia sẻ
(VOVworld) – ការសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងចិននិង
ឥណ្ឌាលើកទី ៣ បាន ប្រព្រឹត្តទៅនាថ្ងៃទី ១៨ មិនា នៅរដ្ឋធានី
ប៉េកាំង របស់ចិន

ការសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងចិននិងឥណ្ឌាលើកទី ៣  - ảnh 1
ការសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងចិននិងឥណ្ឌាលើកទី ៣ (Image: Vietnam+)

(VOVworld) – ការសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងចិននិងឥណ្ឌាលើកទី ៣
បាន ប្រព្រឹត្តទៅនាថ្ងៃទី ១៨ មិនា នៅរដ្ឋធានី ប៉េកាំង របស់ចិនក្រោមអធិបតី
ភាព របស់ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កំណែទម្រង់ជាតិចិន លោក Xu
Shaoshi និងអនុប្រធានគណៈកម្មាធិការផែនការឥណ្ឌា លោក Montek Singh
Aluwalia ។ ភាគីទាំង ២ បានឯកភាពបន្តកែលំអរបរិយាកាសផ្លាស់ប្តូរពាណិជ្ជកម្ម
និងវិនិយោគ លើកទឹកចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំង ២ បើកទូលាយការ
 វិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋរចនាសម្ព័ន្ធ សន្សំសំចៃថាម
 ពល ការពារបរិស្ថាន ជាដើម។ ចិននិងឥណ្ឌាបានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រសួងផ្នែកទាក់ទិនដល់វិស័យ នគរភាវូបនីយកម្មដោយចីរភាព បច្ចេកទេសព័ត៌មាន ។ល។ ក្នុងការសន្ទនានេះ
ឥណ្ឌាសង្ឃឹមថា៖ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងទទួលបាន ១ សែនលាន
ដុល្លាអាមេរិក នាឆ្នាំ ២០១៥ ៕

ប្រតិកម្មទៅវិញ