|
ការស្ទង់មតិប្រជាជនមុនការបោះឆ្នោតនៅអ៊ុយក្រែន៖ ប្លុក Petro Poroshenko នាំមុខ (Image: VNA) |
(VOVworld) - ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់នៅ អ៊ុយក្រែនដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២៦ តុលា ខាងមុខ មូលនិធិ “បណ្ដា ការផ្តើមគំនិតប្រជាធិបតេយ្យ” ដោយមានឈ្មោះរបស់ Ilka Kucheriv បានដំណើរការ ស្ទង់មតិចំពោះគណៈបក្សនយោបាយចំនួន ៧ ដែលចូលរួមការបោះឆ្នោតរដ្ឋសភា នេះ។ នាយិការមូលនិធិពោលខាងលើ លោកស្រី Irina Bekeshkina បានឲ្យដឹងថា៖ ប្លុក Petro
Poroshenko នឹងទទួលបានសម្លេងគាំទ្រប្រើនបំផុតក្នុងការបោះឆ្នោត រដ្ឋសភាខាងមុខ។ តាមលទ្ធផលនៃការស្ទង់មតិប្រជាជនបានឲ្យដឹងថា៖ ១/៣ នៃអ្នកបោះឆ្នោតមិនអះអាង
ថានឹងទៅបោះឆ្នោតដែរឬទេ។ ក្នុងនោះ ៣០,៤% នៃអ្នកបោះឆ្នោតត្រៀមខ្លួនជាស្រេចទៅ
បោះឆ្នោតសំរាប់ប្លុក Poroshenko ១២,៩% នៃអ្នកបោះឆ្នោតគាំទ្រគណៈបក្សជឿនលឿន
របស់លោក Oleg Lyashko ១០,៨% - គណៈបក្ស “រណសិរ្សប្រជាជន” ជាដើម៕