ការសែតអាហ្សង់ទីនស្ងើចសរសើរការដឹកនាំឈ្លាសវៃរបស់លោកប្រធានហូជីមិញ (medium.com)
|
នាថ្ងៃទី ២០ ឧសភា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៧) កាសែតអាហ្សង់ទីបានចុះផ្សាយកម្រង កំណាព្យដោយមានចំណងជើងថា "កំណត់ហេតុប្រចាំថ្ងៃនៅក្នុងពន្ធនាគារ" និង អត្ថបទសរសេរស្ដីពីការស្ងើចសរសើរសតិអារម្មណ៍បដិវត្តន៍របស់លោកប្រធានហូជីមិញ ជួយប្រជាជនវៀតណាមទទួលជ័យជម្នះដ៏ត្រចះត្រចងក្នុងបព្វហេតុតស៊ូរំដោះ ប្រជាជាតិ ឯករាជ្យប្រទេសជាតិ។ ដោយមានចំណងជើងថា "ការដឹកនាំរបស់លោកប្រធានហូជីមិញ បេតិកភ័ណ្ឌរបស់វៀតណាមនិងពិភពលោក" គេហទំព័រ medium.com បានទទួលស្គាល់ថា នៅក្នុងប្រវត្តិសាស្រ្តសម័យបច្ចុប្បន្នរបស់ជនជាតិវៀតណាមនោះ ជីវិត និងបុព្វហេតុរបស់លោកប្រធានហូជិមិញជានិច្ចកាលផ្សាភ្ជាប់ជាមួយព្រឹត្តិការណ៍សំខាន់នៃប្រទេសជាតិ។ ទន្ទឹមនឹងនោះ គេហទំព័រ acercandonaciones.com បានចុះផ្សាយរូបភាពលោកប្រធានហូជីមិញជាមួយនឹងមរតសាសន៍របស់លោកប្រធានថា៖“បំណងចុងក្រោយរបស់ខ្ញុំគឺ បក្ស ទាំងមូលនិងប្រជាជនទាំងមូលសាមគ្គីភាពខំប្រឹងប្រែង កសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យនិង សំបូររុងរឿង ចូលរួមយ៉ាងសក្តិសមនឹងបុព្វហេតុបដិវត្តន៍លើពិភពលោក”។ទស្សនាវដ្ដីអាមេរិកឡាទីនបានចុះផ្សាយឡើងវិញនូវមរតសាសន៍របស់លោកប្រធានហូជិមិញ និងមានអត្ថបទសរសេរដោយចំណងជើងថា “សតិអារម្មណ៍ថ្លៃថ្លាររបស់លោកប្រធានហូជិមិញ និងគំរូសិលធម៌របស់លោកនៅតែភ្លឺចែងចាំងជានិច្ច”៕