ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រកាសសារាចរស្តីពីការនាំចូលនិងនាំចេញក្រោមកិច្ចព្រមព្រៀង UKVFTA រវាងវៀតណាមនិងចក្រភពអង់គ្លេស

Chia sẻ

(VOVWORLD) -  សារាចរមានជំពូកដូចជា៖ របៀបកំណត់ប្រភពដើមនៃទំនិញ; វិញ្ញាបនប័ត្រនិងការត្រួតពិនិត្យប្រភពដើមនៃទំនិញ; លក្ខខណ្ឌពិសេស និងលក្ខខណ្ឌប្រតិបត្តិការ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រកាសសារាចរស្តីពីការនាំចូលនិងនាំចេញក្រោមកិច្ចព្រមព្រៀង UKVFTA រវាងវៀតណាមនិងចក្រភពអង់គ្លេស - ảnh 1រូបថត៖ TTXVN

ក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មទើបចេញសារាចរកំណត់អំពីបទប្បញ្ញតិ្តបញ្ជាក់ពីប្រភពដើមនៃទំនិញ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (UKVFTA)។ សារាចរមានជំពូក ដូចជា៖ របៀបកំណត់ប្រភពដើម នៃទំនិញ; វិញ្ញាបនប័ត្រនិងការត្រួតពិនិត្យប្រភពដើមនៃទំនិញ; លក្ខខណ្ឌពិសេស និងលក្ខខណ្ឌប្រតិបត្តិការ។

យន្តការ នៃការបញ្ជាក់ប្រភពដើមដែលចែងក្នុង UKVFTA បានបញ្ជាក់យ៉ាងច្បាស់ថាសម្រាប់ទំនិញនាំចេញរបស់វៀតណាម ដោយបរិមាណទំនិញតិចជាង ៦០០០ អឺរ៉ូអ្នកនាំចេញណាមួយ ក៏ត្រូវបានអនុញ្ញាតឱ្យបញ្ជាក់ដោយខ្លួនឯងពីប្រភពដើមនៃទំនិញ។ ចំពោះបរិមាណទំនិញដែលមានតម្លៃជាង ៦០០០អឺរ៉ូ ត្រូវអនុលោមតាមវិញ្ញាបនប័ត្របញ្ជាក់ពីប្រភពដើម (C/O) ចេញដោយទីភ្នាក់ងារឬអង្គការដែលទទួលបានការអនុញ្ញាតពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ ក្រៅពីនោះ សម្រាប់ទំនិញដែលនាំចូលទៅមកវៀតណាម ជាមួយនឹងបរិមាណទំនិញមានតម្លៃតិចជាង ៦០០០ អឺរ៉ូ អ្នកនាំចេញទាំងអស់ ត្រូវបានអនុញ្ញាតឱ្យបញ្ជាក់ពីប្រភពដើមដោយខ្លួនឯង។ ដោយឡែក សម្រាប់បរិមាណទំនិញមានតម្លៃជាង ៦០០០ អ៊ឺរ៉ូ មានតែអ្នកនាំចេញដែលមានលក្ខណៈគ្រប់គ្រាន់តាម បទ ប្បញ្ញត្តិរបស់ចក្រភពអង់គ្លេស (ចក្រភពអង់គ្លេស) ទើបបានបញ្ជាក់ដោយខ្លួនឯងពីប្រភពដើមនៃទំនិញប៉ុណ្ណោះ។ សារាចរនេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ