ក្រសួងអប់រំនិងបណ្តុះបណ្តាលជួបសំណេះសំណាលជាមួយគ្រូបង្រៀងនៅតាមស្រុកកោះ

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះ​បណ្តាលបានរៀបចំពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន៤២នាក់ 
ក្រសួងអប់រំនិងបណ្តុះបណ្តាលជួបសំណេះសំណាលជាមួយគ្រូបង្រៀងនៅតាមស្រុកកោះ - ảnh 1
រដ្ឋមន្ត្រី លោក Phung Xuan Nha ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ

(VOVworld)-នាព្រឹកថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះ​
បណ្តាលបានរៀបចំពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន៤២នាក់
 ដែល កំពុងបំពេញការងារនៅស្រុកកោះ ឃុំកោះក្នុងឱកាសរំលឹកទិវាគ្រូបង្រៀន
វៀតណាម ថ្ងៃទី២០វិច្ឆិកា។ ថ្លែងមតិក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះ
បណ្តាល លោក Phung Xuan Nha បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹង
ប្រែងព្រមទាំងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែល
ជំនះពុះពាររាល់ការលំបាក ច្បាមជាប់កោះ ច្បាមជាប់សាលាសំដៅនាំមក
ចំណេះដឹងឲ្យសិស្សានុសិស្សនៅស្រុក កោះសមុទ្រ។ លោក Phung Xuan Nha
សំណេះសំណាលថា៖

        “ខ្ញុំសូមជូនពរលោកគ្រូអ្នកគ្រូទាំងអស់ដែលទទួលបានស្នាដៃច្រើន មិន
ត្រឹមតែក្នុងការបង្រៀន តែប៉ុណ្ណោះទេ ថែមទាំងធ្វើជាគំរូ ជានិមិត្តរូបសម្រាប់
គ្រូបង្រៀនក្នុងផ្នែកទាំងមូលទៀតផង។ ចំពោះ សំណើររបស់លោកគ្រូ អ្នកគ្រូ
ខ្ញុំនឹងរួមសហការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញ មជ្ឈឹមសម្ព័ន្ធយុវ
ជនវៀតណាម ដាក់ចេញគោលនុយោបាយមានប្រសិទ្ធិភាព និង ជាក់ស្តែង
សម្រាប់ជីវភាពរស់នៅរបស់គ្រូទាំងអស់”៕

ប្រតិកម្មទៅវិញ