រដ្ឋមន្រ្តីក្រសួងសុខាភិបាលទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ |
ដោយមានបាវចនាធានាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពនោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានស្នើឲ្យខេត្ត ក្រុង និងអង្គភាពនានាត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដំណាក់កាលទី ៣ ព្រមទាំងពិនិត្យឡើងវិញទីកន្លែងចាក់វ៉ាក់សាំងនៅមូលដ្ឋានក្នុងនោះពង្រីកគោលដៅនិងវិសាលភាពនៃការចាក់វ៉ាក់សាំង។
ទន្ទឹមនឹងនេះ កម្មវិធីចាក់វ៉ាក់សាំងបើកទូលាយនឹងបន្តរៀបចំវគ្គហ្វឺកហ្វឹនស្ដីពីការងារចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាពិសេសគឺការងារពិនិត្យសុខភាពមុនពេលចាក់វ៉ាក់សាំង និងការដោះស្រាយប្រតិកម្មថ្នាំក្រោយពេលចាក់វ៉ាក់សាំង ដើម្បីធានាសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងផងដែរ៕