ក្រសួងសុខាភិបាលអនុម័តដោយមានលក្ខខណ្ឌសម្រាប់វ៉ាក់សាំងបង្ការកូវីដ - ១៩ ឈ្មោះ Janssen

Chia sẻ

(VOVWORLD) -  កាលពីថ្ងៃទី ១៥ ខែកក្កដា ក្រសួងសុខាភិបាលមានសេចក្តីសម្រេចចិត្តអនុម័តដោយមានលក្ខខណ្ឌ សម្រាប់វ៉ាក់សាំង បង្ការកូវីដ ១៩ ឈ្មោះJanssen ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។

ក្រសួងសុខាភិបាលអនុម័តដោយមានលក្ខខណ្ឌសម្រាប់វ៉ាក់សាំងបង្ការកូវីដ - ១៩ ឈ្មោះ Janssen - ảnh 1វ៉ាក់សាំងបង្ការកូវីដ ១៩ របស់Johnson & Johnson (រូបថតៈ AFP)

ដូច្នោះដោយផ្អែកលើសំណើរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ទទួលបន្ទុកការចេញវិញ្ញាបនប័ត្រចុះបញ្ជីការធ្វើចរាចរណ៍ថ្នាំនិងគ្រឿងផ្សំឱសថសម្រាប់វ៉ាក់សាំង និងផលិតផលជីវសាស្រ្តនៅឯកិច្ចប្រជុំនៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២១ ស្តីពីទិន្នន័យគុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង របស់ក្រុមហ៊ុនចំកាត់ Johnson & Johnson (វៀត ណាម)។

សេចក្តីសម្រេចរបស់ក្រសួងសុខា ភិបាលក៏អាចបញ្ជាក់បានដែរថា នាយកដ្ឋានគ្រប់គ្រងឱសថរបស់វៀតណាមទទួលខុសត្រូវចំពោះ៖ ការផ្តល់អាជ្ញាប័ណ្ណនាំចូលវ៉ាក់សាំងបង្ការកូវីដ-១៩ Janssen យោងទៅតាមបទប្បញ្ញត្តិនៅពេលទទួលបានឯកសាររបស់អង្គភាពនាំចូល។ អនុវត្តន៍យ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងការនាំចូលនិងការត្រួតពិនិត្យគុណភាពវ៉ាក់សាំងដែលនាំចូល៕

ប្រតិកម្មទៅវិញ