ក្រសួងសុខាភិបាលវៀតណាមស្នើឱ្យខេត្ត Hai Duong ពង្រឹងការត្រួតពិនិត្យនិងមានចំណាត់ការឲ្យបានឆាប់នូវករណីថ្មី

Chia sẻ
(VOVWORLD) - លោកអនុរដ្ឋមន្រ្តី Do Xuan Tuyen បានស្នើឱ្យខេត្ត Hai Duong បន្តអនុវត្តតាមគោលការណ៍បង្ការ ទប់ស្កាត់ជំងឺរាតត្បាត និងពិនិត្យសុខភាពឲ្យបានល្អ   សម្រាប់អ្នកជំនាញបរទេស ដែលមកធ្វើការនៅខេត្ត Hai Duong។ 
ក្រសួងសុខាភិបាលវៀតណាមស្នើឱ្យខេត្ត Hai Duong ពង្រឹងការត្រួតពិនិត្យនិងមានចំណាត់ការឲ្យបានឆាប់នូវករណីថ្មី - ảnh 1អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Do Xuan Tuyen (ខាងស្តាំ) បានអញ្ជើញធ្វើការជាមួយខេត្ត Hai Duong ស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងការចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ

នារសៀលថ្ងៃទី ២៤ ខែមីនា នៅខេត្ត Hai Duong អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Do Xuan Tuyen - អនុប្រធានគណៈអចិន្ត្រៃយ៍គណកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញធ្វើការជាមួយខេត្ត Hai Duong ស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងការចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកអនុរដ្ឋមន្រ្តី Do Xuan Tuyen បានស្នើឱ្យខេត្ត Hai Duong បន្តអនុវត្តតាមគោលការណ៍បង្ការ ទប់ស្កាត់ជំងឺរាតត្បាត និងពិនិត្យសុខភាពឲ្យបានល្អ   សម្រាប់អ្នកជំនាញបរទេស ដែលមកធ្វើការនៅខេត្ត Hai Duong។ ការរៀបចំដាក់នៅដាច់ដោយឡែកនៅក្នុងសណ្ឋាគារ ក៏ត្រូវតែអនុវត្តដូចនៅក្នុងតំបន់ដាក់នៅដាច់ដោយឡែកទូទៅ ហើយថែមទាំងចាំបាច់ត្រូវវាយតម្លៃចំពោះសុវត្ថិភាពនៃសណ្ឋាគារនិងផ្ទះសំណាក់។ ទន្ទឹមនឹងនេះអាជ្ញាធរមូលដ្ឋានត្រូវតែបង្កើនការតាមដាន និងរកឃើញករណីជាប់សង្ស័យឆ្លងជំងឺ ក៏ដូចជាត្រៀមរៀបចំវិធានការណ៍នានាដើម្បីឆ្លើយតបឲ្យបានល្អបំផុត ប្រសិនបើជំងឺរាតត្បាតផ្ទុះឡើងវិញ៕

ប្រតិកម្មទៅវិញ