ក្រសួងសុខាភិបាលវៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥ ម៉ឺនដុសពីជំនួយរបស់រដ្ឋាភិបាលអូទ្រីស (រូបថត៖ VNA) |
នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណុយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen តំណាងក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ៥ ម៉ឺនដុសដែលជាជំនួយរបស់អូទ្រីស ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Hans-Peter Glanzer ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋអូទ្រីសប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមទទួលបានជំហានអភិវឌ្ឍន៍ដ៏ធំធេងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ។
ជាការឆ្លើយតប អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen បានសង្កត់ធ្ងន់ថា ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូទ្រីស គឺជាកាយវិការដ៏មានអត្ថន័យ ហើយជាប្រភពលើកទឹកចិត្តខាងស្មារតី និងសម្ភារៈដ៏ធំធេងសម្រាប់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងគ្រាដ៏លំបាកនេះផងដែរ៕