(រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានរៀបចំ កម្មវិធីសំណេះសំណាល ក្នុងឱកាសពិធីរំលឹកខួបលើកទី ៩៥ នៃ ទិវាសារព័ត៌មានបដិវត្តវៀតណាមឆ្នាំ២០២០ នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅទីនេះ លោក Le Khanh Hai អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌កីឡានិងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖
“អ្នកសារព័ត៌បានដើរតួនាទីជាស្ពានតភ្ជាប់ព័ត៌មានរវាងរដ្ឋាភិបាល ជាមួយខេត្ត ក្រុងនានា។ ផ្នែកវប្បធម៌ កីឡានិងទេសចរណ៍ជានិច្ចកាលគោរពការចូលរួមចំណែករបស់អ្នកសារព័ត៌មាន ក្នុងការកសាង និងអភិវឌ្ឍន៍វប្បធម៌មនុស្សវៀតណាម”។
នៅក្នុងជំនួបសំណេះសំណាលនេះ គណចាត់តាំងក៏បានធ្វើការប្រគល់ប័ណ្ណសរសើររបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ផងដែរ៕