|
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខំប្រឹងប្រែងនាំមុខក្នុងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត (Image: VNA) |
(VOVworld) – នាថ្ងៃទី ២០ មករា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបាន រៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៤ និងលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៥ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ ប្រទេសវៀតណាមអភិវឌ្ឍន៍និង
បង្រួញគំលៀតជាមួយបណ្តាប្រទេសព្រមទាំងរក្សាឯករាជ្យអធិបតេយ្យភាពនិង
បូរណភាពដែនដីដែឬទេគឺផ្អែកទៅលើសក្តានុពលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ដើម្បីទទួលបានខឿនវិទ្យសាស្ត្រនិងបច្ចេកវិទ្យាអភិវឌ្ឍន៍យើងត្រូវកំណត់ថា៖ អង្គភាពអាជីវកម្មគឺជាមជ្ឈ មណ្ឌលនៃការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា៖
“ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបន្តនាំចេញយន្តការចាំបាច់ជាក់ស្តែងចំពោះ អង្គភាពអាជីវកម្មដូចជាខាងពន្ធឥណទានជាដើមដើម្បីគេឃើញច្បាស់លាស់នូវ ផលប្រយោជន៍នៃការអនុវត្តនិងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ ក្រៅពីនោះ យើងហត្រូវ កែលំអរបរិយាកាសអង្គជីវកម្មសំដៅលុបចោលការផ្តាច់មុខដើម្បីប្រភពកំលាំងសង្គម ត្រូវបានចែករំលែកដោយឈរលើការប្រគួតប្រជែងសមភាពរវាងបណ្ដាអង្គភាពអាជីវ
កម្ម៕”