ដោយឈរលើមូលដ្ឋាននៃការព្យាករណ៍ពីស្ថានភាពក្នុងស្រុកនិងអន្តរជាតិ ក្រសួងផែនការនិងវិនិយោគ បានដាក់ចេញសេណារីយ៉ូព្យាករណ៍ចំនួន ៣ សម្រាប់ រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២ និងក្នុងឆ្នាំ ២០២៣។ តាមនោះ ក្នុងសេណា រីយ៉ូខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងប្រហែល ៤% តុល្យ ភាពសំខាន់ៗត្រូវបានធានា កំណើនសេដ្ឋកិច្ចនៃឆ្នាំ២០២២ សម្រេចបានគោលដៅ ដែលបានកំណត់ ហើយក្នុងឆ្នាំ ២០២៣ សម្រេចបានគោលដៅជាមធ្យមក្នុងដំណាក់ កាល ២០២១-២០២៥ (៦,៥-៧%)។ នៅក្នុងសេណារីយ៉ូមធ្យម ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរ ភាពជាមូលដ្ឋាន អតិផរណាខ្ពស់ជាង ៤% ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រង តុល្យ ភាពសំខាន់មួយចំនួនមិនត្រូវបានធានា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ សម្រេចបាន គោលដៅដែលបានកំណត់ កំណើនក្នុងឆ្នាំ២០២៣ សម្រេចបានជិតនឹងគោលដៅជា មធ្យមសម្រាប់ដំណាក់កាល២០២១- ២០២៥។ ជាមួយនឹងសេណារីយ៉ូទាប ម៉ាក្រូសេដ្ឋ កិច្ចនឹងប្រឈមមុខនឹងការលំបាកជាច្រើន អតិផរណាកើនឡើងខ្ពស់ តុល្យភាពសំខាន់ ជាច្រើនមិនត្រូវបានធានា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ សម្រេចបានគោលដៅដែលបានកំណត់ ចំណែកឯកំណើនក្នុងឆ្នាំ ២០២៣នឹងទាបជាងគោលដៅមធ្យមដំណាក់កាល២០២១-២០២៥៕