|
ក្រសួងបង្រួបបង្រួមជំរុញការខំប្រឹងប្រែងជួយឧបត្ថម្ភសាធារណៈប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ វិឆ្ឆិការ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ស្តីអំពី
ការជំរុញកិច្ចសហប្រត្តិបត្តិការក្នុងការផ្តល់ជំនួយសំរាប់សាធារណៈរដ្ឋប្រជាធិប
តេយ្យ ប្រជាមានិតកូរ៉េ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា៖
ភាគីទាំង ២ នឹងរួមខំប្រឹងប្រែងសហប្រតិបត្តិការតាមប្រព័ន្ធដើម្បីផ្គត់ផ្គង់ចំណើ
អាហារសំរាប់នារី កុមារនៅ ស.ប.ប.ក.។ កិច្ចព្រមព្រៀងអំពាវនាវឲ្យមានកិច្ចស
ហប្រតិបត្តិការដ៏ចីរភាពនិងម៉ត់ចត់លើវិស័យនេះ ព្រមទាំង ចែករំលែកលទ្ធផល
នៃបណ្ដាគំរោងការណ៍មនុស្សធម៌នៅ ស.ប.ប.ក.។ ពិធីចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការ របស់ WFP ទីក្រុង Rome អ៊ីតាលី៕