ទិដ្ឋភាពនៃកិច្ចប្រជុំ |
យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅសម័យប្រជុំលើកទី ៨ (ខែតុលាឆ្នាំ២០១៩) គ្រោងនឹងពិចារណានិងអនុម័តលើគម្រោងច្បាប់ចំនួន ១០ និងផ្តល់យោបល់ដល់គម្រោងច្បាប់ចំនួន៨ ។ នៅសម័យប្រជុំលើកទី ៩ (ខែឧសភាឆ្នាំ២០២០) រដ្ឋសភាវៀតណាមគ្រោងនឹងពិចារណានិងអនុម័តលើគម្រោងច្បាប់ចំនួន ៨ សេចក្តីសម្រេចចិត្តចំនួន ១ និង ផ្តល់យោបល់ដល់គម្រោងច្បាប់ផ្សេងទៀតចំនួន ៧ ។ រីឯនៅសម័យប្រជុំលើកទី ១០ (ខែតុលា ឆ្នាំ២០២០) រដ្ឋសភាវៀតណាមគ្រោងនឹងពិចារណានិងអនុម័តលើគម្រោងច្បាប់ចំនួន៧ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ២ ផងដែរ ។
រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវវៀតណាម លោក Dao Ngoc Dung បានមានប្រសាសន៍ថា៖
«ស្មារតីរបស់យើងខ្ញុំគឺប្តេជ្ញាចិត្តយ៉ាងខ្ពស់បំផុតមិនពន្យាពេលថែមទៀត។ ចាប់តាំងពីកិច្ចប្រជុំរដ្ឋសភានាខែកក្កដាកន្លងទៅ សម្បីតែក្នុងថ្ងៃឈប់សំរាក់ក្តី យើងខ្ញុំក៏ធានាស្រូបយកក្នុងស្មារតីខ្ពស់បំផុតផងដែរ។ ហេតុដូច្នេះហើយ ស្នើឱ្យគណៈ កម្មាធិការអចិន្ត្រៃយ៍ផ្តល់យោបល់លើបញ្ហាសំខាន់ៗចំនួន៤ រួមមានម៉ោងធ្វើការអាយុចូលនិវត្តន៍ អង្គការតំណាង បញ្ហាទាក់ទិននិងបទកំណត់ក្នុងការធ្វើកិច្ចសន្យា បញ្ហាកូដកម្មជាដើម។ ទាំងនេះគឺជាបញ្ហាដ៏សំខាន់ រីឯខ្លឹមសារនៃបទសន្និដ្ឋានដែលគណៈកម្មាធិការអចិន្ត្រៃយ៍បានដឹងច្បាស់ហើយ យើងខ្ញុំនឹងស្រូបយកនៅក្នុងសេចក្តីព្រាងច្បាប់ផងដែរ។»
ក្នុងកិច្ចប្រជុំនេះរាល់យោបល់របស់តំណាងបានស្នើឲ្យស្ថាប័នទទួលបន្ទុកការរៀបរៀងសេចក្តីព្រាងគម្រោងថ្មីដែលដាក់បញ្ចូលក្នុងកម្មវិធីរបៀបវារៈឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ ខាងមុខនេះ គប្បីកសាងផែនការអនុវត្តជាក់ស្តែងឲ្យបាន ឆាប់ៗផងដែរ៕