ទិដ្ឋភាពនៃជំនួបធ្វើការរវាងឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសូងនគរបាល ជាមួយ លោក អ៊ុក គឹម លេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា |
នៅទីនេះ លោក Nguyen Van Thanh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តប្រកប ដោយប្រសិទ្ធភាពរាល់ផែនការសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា ដើម្បីកសាងខ្សែព្រំដែនសន្តិភាពមួយនិងធានាសន្តិសុខ សណ្តាប់ធ្នាប់។
រីឯខ្លួនវិញ រដ្ឋលេខាធិការ លោក អ៊ុក គឹមលេខ បានវាយតម្លៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងនគរបាលវៀតណាមជាមួយ ក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចនេះបន្តជាមូលដ្ឋាន រឹងមាំ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព របស់ប្រជា ជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍នាពេលខាងមុខ៕