|
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៃកិច្ចប្រជុំរវាងក្រសួងទាំងពីរ
(រូបថត៖nhandan.com.vn) |
(VOVworld) - នាថ្ងៃទី១៧ កុម្ភៈ នៅរាជធានីភ្នំពេញ ក្រសួងនគរបាលវៀត
ណាម និងក្រសួងមហាផ្ទៃកម្ពុជា បានរៀបចំជំនួបចរចារហើយចុះហត្ថលេខាលើ
អនុស្ស រណៈយោគយល់នៃកិច្ចប្រជុំអនុវត្តន៍ផែនការសហប្រតិបតិ្តការឆ្នាំ២០១៧
រវាងក្រសួងទាំងពីរ។គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំ
ដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាល។រីឯ ភាគី
កម្ពុជាដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ឯម សំអាន។នៅទី នេះ
ភាគីទាំងពីរបានផ្លាស់ប្ដូរមតិអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហានានា ដែល
ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងឯកភាពលើខ្លឹមសារជាក់ស្ដែង សំដៅ
អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការរវាងក្រសួងទាំងពីរ
ក្នុងឆ្នាំ២០១៧ សំដៅធានាសន្តិសុខនៃប្រទេសនិមួយៗ ជាពិសេសគឺការ ធានា
សន្តិសុខ សុវត្ថិភាពនិងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក ទី៥០ទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា៕