លោកអនុរដ្ឋមន្រ្តី Vo Tuan Nhan បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងសំខាន់ៗដែលចូលរួមសិក្ខាសាលា (រូថបត៖ baotainguyenmoitruong.vn) |
សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកគ្រប់គ្រងនិងអ្នកស្រាវជ្រាវវាយតម្លៃនិងទទួលស្គាល់យ៉ាងពេញលេញនូវឱកាសនៃបដិវត្តឧស្សាហកម្មលើកទី ៤ ជំរុញការប្រមូល បង្កើតនិងគ្រប់គ្រងធនធានឌីជីថលយ៉ាងទំលំទូលាយស្តីអំពីធនធាន និងបរិស្ថានបម្រើដល់ការគ្រប់គ្រង “លំហអភិវឌ្ឍន៍” របស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះលើកកំពស់ការយល់ដឹងក្នុងការចូលរួមយ៉ាងសកម្មក្នុងបដិវត្តឧស្សាហកម្មលើកទី ៤ សម្រាប់វិស័យធនធាននិងបរិស្ថានផងដែរ។
ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងទិន្នន័យធនធានបរិស្ថានវៀតណាម លោក Le Phu Ha បានសង្កត់ធ្ងន់ថា ក្រសួងធនធាននិងបរិស្ថាននៅតែបន្តបង្កលក្ខណៈងាយស្រួលក្នុងការចូលរួមយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការផ្នែកទិន្នន័យក្នុងតំបន់និងលើពិភពលោកដើម្បីដោះស្រាយបញ្ហារួមស្តីពីវិស័យធនធាននិងបរិស្ថានផងដែរ៕