ក្រសួងការពារប្រទេសវៀតណាមនឹងលើកកំពស់គុណភាពនៃកិច្ចសន្ទនាShangri-La២០១៦

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២៨មេសានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ

ក្រសួងការពារប្រទេសវៀតណាមនឹងលើកកំពស់គុណភាពនៃកិច្ចសន្ទនាShangri-La២០១៦ - ảnh 1
ទិដ្ឋភាពនៃជំនួប


(VOVworld)-នារសៀលថ្ងៃទី២៨មេសានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក
Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញ ជួបសន្ទ
នាជាមួយលោក Tim Huxley នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ យុទ្ធសាស្ត្រអន្តរ
ជាតិតំបន់អាស៊ី ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចការងារ នៅវៀតណាម។ នៅ
ទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា នាយឧត្តមសេនីយ៍ Ngo
Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នឹងដឹកនាំគណៈប្រតិភូយោធា
ជាន់ខ្ពស់របស់វៀតណាមទៅចូលរូមកិច្ចសន្ទនា Shangri-La ២០១៦និងអញ្ជើញថ្លែង
មតិនៅក្នុងសន្និសីទនេះ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រជានិច្ចនូវស្មារតីកសាង សន្តិភាពរបស់ប្រទេសក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិកទាំងអស់ព្រមទាំងសហគមន៍ អន្តរជាតិចំពោះបញ្ហានេះ។ ដោយហេតុនេះ ក្នុងឱកាសចូលរួមកិច្ចសន្ទនា Shang ri-La លើកនេះ គណៈប្រតិភូវៀតណាមនឹង បង្កើនចំនួនអ្នកប្រាជ្ញខាងយោធា សំដៅបង្កើនគុណភាពនៃកិច្ចសន្ទនានេះ។

       រីឯខ្លួនវិញ លោក Tim Huxley មានបំណងថា គណៈប្រតិភូយោធាជាន់ខ្ពស់ របស់វៀតណាមនឹងបន្តមានបទអន្តរាគមន៍មានគុណភាពប្រកបដោយប្រសិទ្ធិភាព រួមចំណែកចូលក្នុងជោគជ័យរបស់ Shangri-La ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ