ក្រសួងការបរទេសរុស្ស៊ី៖ លទ្ធផលនៃកិច្ចប្រជុំកំពូល G7 គឺជា​សេចក្តីប្រកាស​ប្រឆាំងនឹងរុស្ស៊ី

Chia sẻ
(VOVWORLD) - ក្រៅពីនោះ ទីក្រុងវ៉ាស៊ីនតោន ដោយមានការជួយឧបត្ថម្ភពីទីក្រុងឡុងដ៏គឺកំពុងចាប់បង្ខំសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើការសម្រេចចិត្តដែលមិនអំណោយផលសម្រាប់ពួកគេ ដូចជាការបង្កើនការចំណាយយោធាដើម្បីជួយឧបត្ថម្ភដល់ទីក្រុងគៀវ ជួយជនភៀសខ្លួន និងទិញឧស្ម័នដុតពីសហរដ្ឋអាមេរិក។
ក្រសួងការបរទេសរុស្ស៊ី៖ លទ្ធផលនៃកិច្ចប្រជុំកំពូល G7 គឺជា​សេចក្តីប្រកាស​ប្រឆាំងនឹងរុស្ស៊ី - ảnh 1ក្រសួងការបរទេសរុស្ស៊ី។ រូបថត៖ Sputnik

 

នាថ្ងៃទី ២១ ឧសភា នៅទីក្រុងម៉ូស្គូ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសដោយលើកច្បាស់ថាលទ្ធផលនៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G7 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ឧសភា ដល់ថ្ងៃទី ទី ២១ ឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ប្រទេសជប៉ុន) គឺជាសេចក្ដីប្រកាសជាបន្តបន្ទាប់ ដែលមានលក្ខណៈប្រឆាំងនឹងរុស្ស៊ិ និងប្រឆាំងនឹងចិន។

យោងតាមក្រសួងការបរទេសរុស្ស៊ី ជាថ្មីម្តងទៀត លទ្ធផលនៃកិច្ចប្រជុំកំពូល G7 គឺជាការសម្រេចចិត្តមានលក្ខណៈនយោបាយ សំដៅគូសបន្ទាត់បែងចែកទំនាក់ទំនងអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពពិភពលោក។ ក្រៅពីនោះ ទីក្រុងវ៉ាស៊ីនតោន ដោយមានការជួយឧបត្ថម្ភពីទីក្រុងឡុងដ៏គឺកំពុងចាប់បង្ខំសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើការសម្រេចចិត្តដែលមិនអំណោយផលសម្រាប់ពួកគេ ដូចជាការបង្កើនការចំណាយយោធាដើម្បីជួយឧបត្ថម្ភដល់ទីក្រុងគៀវ ជួយជនភៀសខ្លួន និងទិញឧស្ម័នដុតពីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ ប្រទេស G7 មិនស្ទាក់ស្ទើរទាក់ទាញប្រទេសមិនមែនលោកខាងលិចមកខាងខ្លួន និងរារាំងការអភិវឌ្ឍទំនាក់ទំនងជាមួយរុស្ស៊ី និងចិន។

ក្នុងព្រឹត្តិការណ៍ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន កាលពីថ្ងៃទី ២១ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអបអរសាទរកងទ័ពរុស្ស៊ី ដែលបានរំដោះ Artemovsk (អ៊ុយក្រែនហៅថា Bakhmut) ផងដែរ៕

ប្រតិកម្មទៅវិញ