ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយក្នុងឱកាសប្រារព្ធខួប ៥ ឆ្នាំ តុលាការ PCA ចេញសេចក្តីសម្រេច ស្តីពីសមុទ្រខាងកើត

Chia sẻ

(VOVWORLD) -  ការដែលចិនបានប្រកាសមិនទទួលយកសាលក្រមនេះគឺផ្ទុយនឹងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ជាពិសេសគឺ UNCLOS។

ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយក្នុងឱកាសប្រារព្ធខួប ៥ ឆ្នាំ តុលាការ PCA ចេញសេចក្តីសម្រេច ស្តីពីសមុទ្រខាងកើត - ảnh 1លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន (រូបថត៖ Mainichi)

ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី ១២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ក្នុងឱកាសខួប ៥ ឆ្នាំ ចាប់តាំងពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ បានចេញសេចក្តីសម្រេចរបស់ខ្លួន លើបណ្តឹងរបស់ហ្វីលីពីនប្រឆាំងនឹងប្រទេសចិន ទាក់ ទងនឹងបញ្ហាសមុទ្រខាងកើត (១២ កក្កដា ២០១៦ - ១២ កក្កដា ២០២១)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុនបានបញ្ជាក់ថា សាលដីការសម្រេចរបស់តុលាការអាជ្ញាកណ្តាល គឺជាសេចក្តីសម្រេចចុងក្រោយនិងមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់ ចំពោះភាគីដែលមានជម្លោះស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ហើយភាគីពាក់ព័ន្ធនានានឹងត្រូវបានតម្រូវឱ្យគោរពតាមសេចក្តីសម្រេចនេះ។ ការដែលចិនបានប្រកាសមិនទទួលយកសាលក្រមនេះគឺផ្ទុយនឹងគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ជាពិសេសគឺ UNCLOS។

សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា “រាល់ការទាមទារដែនសមុទ្រ” ត្រូវតែផ្អែកលើបទប្បញ្ញត្តិពាក់ព័ន្ធនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ប្រទេស ជប៉ុនប្រឆាំងនឹងការទាមទារដែនសមុទ្រនៅសមុទ្រខាងកើត ដែលមិនសមស្របនឹង UNCLOS ហើយនៅតែមានការព្រួយបារម្ភយ៉ាងយ៉ាងជ្រាលជ្រៅអំពីស្ថានភាពបច្ចុប្បន្ន។ ជប៉ុននឹងបន្តសម្របសម្រួលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសដែលពាក់ព័ន្ធដើម្បីរក្សានិងពង្រឹងនីតិរដ្ឋស្តីពីសណ្តាប់ធ្នាប់ដែនសមុទ្រនិងអនុវត្តន៍ជាក់ស្តែងនូវ “តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីនិងបើកចំហ”៕

ប្រតិកម្មទៅវិញ