|
ការវាយប្រហារអត្តឃាតដោយគ្រប់បែកនៅប៉ាគីស្ថានធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ (VNA) |
(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ១០ នាក់ត្រូវស្លាប់និង ៦០ នាក់
ទៀតរងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកដែលបានកើតមាន
ឡើងនៅទីក្រុង Lahore ខេត្ត Punjab ប៉ាគីស្ថាន នាយប់ថ្ងៃទី ១៣ កុម្ភៈ។ ក្នុង
ចំណោមជនរងគ្រោះមាននាយប៉ូលីស្តចរាចរណ៍មួយរូប។ មជ្ឈដ្ឋានមន្ត្រីសុខាភិ
បាលបានឲ្យដឹងថា៖ ចំនួនជនរងគ្រោះនឹងកើនឡើងជាបន្តបន្ទាប់។ ក្នុងពេល
នោះ អ្នកនាំពាក្យនៃក្រុម Jamaat ur Ahrar សាខាមួយរបស់តាលីបង់នៅប៉ាគី
ស្ថានបានទទួលស្គាល់ដំណើការវាយប្រហារដ៏បង្ហូរឈាមនេះ៕