|
ការវាយប្រហារអត្តឃាដដោយគ្រាប់បែកនៅនីហ្សេរីយ៉ាធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ (Image: VNA) |
(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ១៥ នាក់ត្រូវស្លាប់និង
៤៧ នាក់ រងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅ
ទីក្រុង Damaturu រដ្ឋ Yobe ភាគឦសាននីហ្សេរីយ៉ា។ អ្នកនាំពាក្យកំលាំង
ប៉ូលីសរដ្ឋ Yobe បានឲ្យដឹង ថា៖ រឿងហេតុពោលខាងលើបានកើតមាន
ឡើងនាថ្ងៃទី ២៦ កក្កដា នៅពេល ដែលជនធ្វើអត្តឃាដបានផ្ទុះគ្រាប់
បែកនៅក្នុងផ្សារ។ នាបច្ចុប្បន្ន គ្នានអង្គការណាមួយទទួលខុសត្រូវក្នុង
ដំណើរការវាយប្រហារពោលខាងលើនៅ ឡើយ។ ប៉ុន្តែ ក្រុមពួក
ឧទ្ទាមឥស្លាម Boko Haram ត្រូវបានសង្ស័យឈរនៅខាងក្រោយ
បណ្ដាការវាយប្រហារដូច្នេះ៕