ការវាយប្រហារសាកលវិទ្យាល័យនៅប៉ាគីស្ថាន៖តាលីបង់បញ្ជាណែនាំការវាយប្រហារពីដែនដីអាហ្គានីស្ថាន

Chia sẻ
(VOVworld) - មេបញ្ជាការកងទ័ពប៉ាគីស្ថាន ឧត្តមសេ
នីយ៍ Raheel Sharif នាថ្ងៃទី២១ មករា បានឲ្យដឹងថា ការ
វាយប្រហារសាកលវិទ្យាល័យ Bacha Khan ភាគ
ពាយ័ព្យប្រទេសនេះ ត្រូវបានមេដឹកនាំមួយនាក់របស់
អង្គការតាលីបង់បញ្ជាណែនាំពីព្រំដែនអាហ្គានីស្ថាន 
ការវាយប្រហារសាកលវិទ្យាល័យនៅប៉ាគីស្ថាន៖តាលីបង់បញ្ជាណែនាំការវាយប្រហារពីដែនដីអាហ្គានីស្ថាន - ảnh 1
ទាហានប៉ាគីស្ថាននៅកន្លែងកើតហេតុនៃការវាយប្រហារសាកលវិទ្យាល័យ (រូបថត៖AFP/TTXVN)

(VOVworld) - មេបញ្ជាការកងទ័ពប៉ាគីស្ថាន ឧត្តមសេនីយ៍ Raheel Sharif នាថ្ងៃទី២១
មករា បានឲ្យដឹងថា ការវាយប្រហារសាកលវិទ្យាល័យ Bacha Khan ភាគពាយ័ព្យ
ប្រទេសនេះ ត្រូវបានមេដឹកនាំមួយនាក់របស់អង្គការតាលីបង់បញ្ជាណែនាំពីព្រំដែន
អាហ្គានីស្ថាន តាមរយៈលេខទូរស័ព្ទចល័កនៅអាហ្គានីស្ថាន របស់ចារបុរសតាលី
បង់ជនជាតិប៉ាគីស្ថានមួយនាក់។ឧត្តមសេនីយ៍ Sharif បានជូន ដំណឹងជាមួយប្រធា
នាធិបតីអាហ្គានីស្ថានអំពីលទ្ធផលនៃការស៊ើបអង្កេត ព្រម ទាំងអំពាវនាវឲ្យមាន
កិច្ចសហប្រតិបតិ្តការសំដៅស្វែងរកទីជម្រកនិងចាប់ខ្លួនជនដៃដល់ក្នុងរឿងហេតុ
នេះ។
ការវាយប្រហារសាកលវិទ្យាល័យ Bacha Khan ស្រុក Charsadda នាថ្ងៃទី២០ មករា
 កន្លងទៅបានបណ្ដាលឲ្យនិស្សិត គ្រូបង្រៀននិងបុគ្គលិកសន្តិសុខចំនួន២១នាក់
ស្លាប់។មេដឹកនាំតាលីបង់ Omar Mansoor បានទទួលស្គល់ជាអ្នកបង្កការវាយ
ប្រហារនេះហើយ៕

ប្រតិកម្មទៅវិញ