ការវាយប្រហារភេរវកម្មនៅស្ថានីយ៍រថភ្លើងក្រោមដី St Petersburg បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស

Chia sẻ
(VOVworld) - មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវ
ស្លាប់និង៥០នាក់ទៀតរង របួសក្នុងការបំផ្ទុះមួយ
ដែលកើតមានឡើងនៅក្នុងទូរថភ្លើងនៅកំណាត់ផ្លូវ
រវាងស្ថានីយ៍ ទីលាន Sennaya និងស្ថានីយ៍ វិទ្យាស្ថាន
បច្ចេកវិទ្យា នៅទីក្រុងSt Petersburg កាលពីរសៀលថ្ងៃទី៣ មេសា។
ការវាយប្រហារភេរវកម្មនៅស្ថានីយ៍រថភ្លើងក្រោមដី St Petersburg បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស - ảnh 1
បុគ្គលិកសុខាភិបាលថែទាំសំរាប់ស្រ្តីម្នាក់ដែលរងរបួសក្នុងការវាយប្រហារ
 (រូបថត៖AFP/TTXVN)

(VOVworld) - មនុស្សយ៉ាងហោចណាស់១១នាក់ត្រូវស្លាប់និង៥០នាក់ទៀតរង
របួសក្នុងការបំផ្ទុះមួយដែលកើតមានឡើងនៅក្នុងទូរថភ្លើងនៅកំណាត់ផ្លូវរវាង
ស្ថានីយ៍ ទីលាន Sennaya និងស្ថានីយ៍ វិទ្យាស្ថានបច្ចេកវិទ្យា នៅទីក្រុងSt Petersburg
 កាលពីរសៀលថ្ងៃទី៣ មេសា។គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី ចាត់ទុក
ថា ការបំផ្ទុះនេះជាអំពើភេរវកម្មវាយប្រហារដោយគ្រាប់បែកអត្តឃាត។នាបច្ចុប្បន្ន
 ស្ថាប័នស៊ើបអង្កេតរុស្ស៊ីបានបញ្ជាក់ថា មានមុខសញ្ញាចំនួន២នាក់ជាប់សង្ស័យ
ទៅនឹងករណីបំផ្ទុះនេះ។តាមនោះ មុខសញ្ញាម្នាក់ដែលដាក់គ្រឿងផ្ទុះនៅក្នុងទូ
រថភ្លើងក្រោមដី ត្រូវបានកំណត់ថា ជាយុវជនមានអាយុ២៣ឆ្នាំ ដើមកំណើតអាស៊ី
កណ្ដាល។មុខសញ្ញានេះមានទំនាក់ទំនងជាមួយក្រុមអ៊ីស្លាមជ្រុលនិយមនានា
ដែលកំពុងធ្វើសកម្មភាពនៅលើដែនដីរុស្ស៊ី។ក្នុងពេលនោះ មុខសញ្ញាសេសសល់
បានយកគ្រាប់បែកច្នៃដោយខ្លួនឯងមកដាក់នៅស្ថានីយ៍ ទីលាន បដិវត្តន៍។
ឧបករណ៍ទី២នេះត្រូវបានសមត្ថកិច្ចរកឃើញហើយដោះគន្លឹះទាន់ ពេលវេលា។
បន្ទាប់ពីរឿងហេតុនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន ទៅកាន់កន្លែង
កើតហេតុដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះ។រដ្ឋអំណាចទីក្រុង St
Petersburg សំរេចកាន់ទុក្ខចំពោះជនរងគ្រោះក្នុងរយៈពេល៣ថ្ងៃ។សន្តិសុខនៅ
ទីក្រុងនេះក៏ដូចជារដ្ឋធានីម៉ូស្គូត្រូវបានរឹតបន្តឹង៕

ប្រតិកម្មទៅវិញ