ការវាយប្រហារនៅអង់គ្លេស៖ ជនល្មើសរងការចោទប្រកាន់ពីបទឃាតកម្ម

Chia sẻ
(VOVWORLD) -ស្ថាប័នព្រះរាជអាជ្ញាអង់គ្លេសនាថ្ងៃទី ២៣មិថុនាបានឲ្យដឹងថា Darren Osborne មុខសញ្ញាបុករថយន្តដឹកទំនិញទៅក្នុងហ្វូងមនុស្សជនឥស្លាមនៅ ភាគខាងជើងក្រុងឡុងនាថ្ងៃទី១៩មិថុនាកន្លងទៅ គឺត្រូវចោទប្រកាន់ពីបទឃាតកម្មទាក់ទិនទៅលើភេរវកម្មនិងសម្លាប់មនុស្ស។  
ការវាយប្រហារនៅអង់គ្លេស៖ ជនល្មើសរងការចោទប្រកាន់ពីបទឃាតកម្ម - ảnh 1ប៉ូលីសកំពុងស៊ើបអង្កេតនៅកន្លែងកើតហេតុ(រូបថតៈ AFP/TTXVN) 

មុខសញ្ញានេះនឹងត្រូវបង្ហាញមុខចំពោះមុខចៅក្រម នៅតុលាការក្រុងឡុង។ នេះជាបែបបទដំបូងក្នុងដំណើរការជំនុំជំរះមុខសញ្ញា Osborne នេះ។ ការវាយប្រ ហារកើតមានឡើងនាព្រឹកថ្ងៃទី១៩មិថុនា ខណៈដែល មុខសញ្ញាបើករថយន្តបុកហ្វូងមនុស្សកំពុងចាកចេញពីព្រះវិហារមួយនៅភាគខាង ជើងអង់គ្លេសដោយចេតនា បណ្តាលឲ្យមនុស្ស១នាក់ត្រូវស្លាប់និង១១នាក់ទៀត រងរបួស។ ជនរងគ្រោះសុទ្ធតែជាសាសនិកទាំងអស់៕

ប្រតិកម្មទៅវិញ