ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចាប់ខ្លួនជនសង្ស័យ ពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ការ​វាយប្រហារ

Chia sẻ
(VOVWORLD) - គណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី ២៨ ខែមីនា  បានប្រកាសចាប់ខ្លួនមនុស្សម្នាក់ដែលត្រូវបាន ចោទប្រកាន់ពី បទផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ការវាយប្រហារលើសាលប្រគុំតន្ត្រី Crocus City Hall ជាយក្រុងម៉ូស្គូកាលពីថ្ងៃទី ២២ ខែមីនា។ អ្នកស៊ើបអង្កេត នឹងស្នើឱ្យតុលាការ បញ្ជាឱ្យបន្តឃុំខ្លួនលើមុខសញ្ញានេះ។

លើសពីនេះ សេចក្តីជូនដំណឹងក៏បាននិយាយផងដែរថា ជនធ្វើការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ "ទាក់ទងនឹង ក្រុមជាតិនិយមនៅអ៊ុយក្រែន"។ មតិវាយតម្លៃនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ីបន្ទាប់ពីការស៊ើបអង្កេត និងការសួរចម្លើយចំពោះជនធ្វើការវាយប្រហារ ការពិនិត្យឧបករណ៍បច្ចេកទេសដែលរឹបអូសពីពួកគេ និងការវិភាគ ប្រតិបត្តិការហិរញ្ញវត្ថុ។

ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចាប់ខ្លួនជនសង្ស័យ ពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ការ​វាយប្រហារ - ảnh 1

គណៈកម្មាធិការនេះបានបញ្ជាក់ថា ជនល្មើសដែលប្រព្រឹត្តិអំពើភេរវកម្មនេះបានទទួលការទូទាត់ផ្នែកហិរញ្ញវត្ថុក្នុងចំនួនដ៏ច្រើន រួមទាំងសាច់ប្រាក់ និងរូបិយបណ្ណហើយទឹកប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីរៀបចំការវាយប្រហារនេះ។

មុននោះ កាលពីថ្ងៃទី២៣ ខែមីនា លោក Mykhailo Podoliak អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ក្រុងគៀវមិនជាប់ពាក់ព័ន្ធក្នុងការ វាយប្រហារភេរវកម្ម ដែលបណ្តាលឲ្យ មានអ្នកស្លាប់និងរងរបួស ជាច្រើននាក់ នៅជិតទីក្រុងមូស្គូ កាលពីយប់ថ្ងៃទី២២ ខែមីនា នោះទេ។ ក្រសួងការ បរទេស អ៊ុយក្រែន ក៏បានបដិសេធ ដែរថា ប្រទេសនេះមិនពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ៕

ប្រតិកម្មទៅវិញ