ការវាយប្រហារនៅទីក្រុងមូស្គូ៖ ភេរវករទំនងជាត្រូវបានហ្វឹកហាត់នៅទួរគី

Chia sẻ
(VOVWORLD) - Fariduni បានបង្ហោះរូបថតចំនួន ៨ សន្លឹកដែលមួយក្នុងចំណោមនោះត្រូវបានគេនិយាយថាថតនៅវិហារអ៊ីស្លាមមួយ។ 

នាថ្ងៃទី ២៥ ខែមីនា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានដកស្រង់ប្រភពដែលឲ្យដឹងថា មួយខែមុនពេលការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រី Crocus City Hall ភេរវករម្នាក់ក្នុងចំណោមជនជាប់ចោទ Shamsidin Fariduni បានបង្ហោះរូបថតរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបង្ហាញពីភូមិសាស្ត្រ  ទីតាំងនៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី។   Fariduni បានបង្ហោះរូបថតចំនួន ៨ សន្លឹកដែលមួយក្នុងចំណោមនោះត្រូវបានគេនិយាយថាថតនៅវិហារអ៊ីស្លាមមួយ។ នៅក្នុងរូបថតមួយទៀត Fariduni ដែលពាក់អាវពណ៌ត្នោតខ្ចី ត្រូវបានសន្តិសុខម្នាក់នៅ Crocus City Hall កំណត់អត្តសញ្ញាណ នៅពេលជនម្នាក់នេះ មកសាកសួរអំពីសាលប្រគុំតន្ត្រីពីរបីថ្ងៃមុនការវាយប្រហារ។ ជាមួយគ្នានេះ ប្រភពពីកងកម្លាំងសន្តិសុខបានឲ្យដឹងថា ភេរវករទាំងបួននាក់ត្រូវបានហ្វឹកហាត់នៅក្នុងរណ្ដៅមួយក្នុងប្រទេសទួរគី ជាពិសេសនៅទីក្រុងអ៊ីស្តង់ប៊ុលរយៈពេលប្រហែល ២ ខែ។

សូមរំលឹកឡើងវិញថា ការវាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រី Crocus City Hall ក្បែរទីក្រុងម៉ូស្គូ បានកើតឡើងកាលពីថ្ងៃទី២២ ខែមីនា។ យោងតាមគណៈកម្មាធិការស៊ើបអង្កេតនៃសហព័ន្ធរុស្ស៊ី មនុស្ស ១៣៩ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារ ហើយចំនួននេះអាចកើនឡើង។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នករបួសមានចំនួន១៨២នាក់។ អាជ្ញាធររុស្ស៊ីបានឃាត់ខ្លួនជនសង្ស័យ រួមទាំងជនសង្ស័យ៤នាក់ ដែលជាអ្នកអនុវត្តការវាយប្រហារដោយផ្ទាល់៕

ប្រតិកម្មទៅវិញ