សេចក្តីប្រកាសរបស់តុលាការខ័ណ្ឌ Basmanny នៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ រួមមាន Dalerdzhon Mirzoyev, Saidakrami Rachabalizoda, Shamsidin Fariduni និង Muhammadsobir Fayzov ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនរហូតដល់ថ្ងៃទី២២ ខែឧសភា ប៉ុន្តែអាចនឹងយូរជាងនេះ អាស្រ័យលើកាលបរិច្ឆេទនៃការកាត់ក្តី។
កន្លែងកើតហេតុនៃការវាយប្រហារភេរវកម្មលើមជ្ឈមណ្ឌលលក់ទំនិញ "Crocus City Hall" ក្នុងទីក្រុងម៉ូស្គូ កាលពីល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ TTXVN |
យោងតាមសេចក្តីប្រកាសនេះ ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ដែលបានរៀបរាប់ខាងលើបានសារភាពហើយ។ ក្នុងពេលជាមួយគ្នានោះ ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងខ្ពស់ជាងចំនួន ១៣៧នាក់ដែលបានប្រកាសកាលពីមុននោះ៕