ការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេស៖បន្តចាប់ខ្លួនជនសង្ស័យ

Chia sẻ
(VOVworld) - នាថ្ងៃទី២៦ មិនា ប៉ូលីសអង់គ្លេសបាន
ចាប់ខ្លួនបន្ថែមជនសង្ស័យ ១រូបទៀតក្នុងដំណើរការ
ស៊ើបអង្កេតករណីវាយប្រហារទៅលើអគាររដ្ឋសភា
ប្រទេសនេះ ព្រមទាំងតាមដានសេវាកម្មផ្ញើរសារត្រូវ
បានអ៊ិនគ្រីប Whatsapp ដែលមុខសញ្ញានេះប្រើប្រាស់។
ការវាយប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេស៖បន្តចាប់ខ្លួនជនសង្ស័យ - ảnh 1
ប៉ូលីសអង់គ្លេសយាមល្បាតនៅទីក្រុងឡុងដ៍ក្រោយពីករណីវាយប្រហារនៅខាងក្រៅអគាររដ្ឋសភា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៦ មិនា ប៉ូលីសអង់គ្លេសបានចាប់ខ្លួនបន្ថែមជនសង្ស័យ
១រូបទៀតក្នុងដំណើរការស៊ើបអង្កេតករណីវាយប្រហារទៅលើអគាររដ្ឋសភាប្រទេស
នេះ ព្រមទាំងតាមដានសេវាកម្មផ្ញើរសារត្រូវបានអ៊ិនគ្រីប Whatsapp ដែលមុខសញ្ញា
នេះប្រើប្រាស់។តាមប៉ូលីសអង់គ្លេសថា បុរសមានអាយុ៣០ឆ្នាំទើបនឹង បានចាប់
ខ្លួនរូបនេះត្រូវជាប់សង្ស័យថា កំពុងត្រៀមរៀបចំឲ្យសកម្មភាពវាយ ប្រហារភេរវ
កម្ម។ការចាប់ខ្លួនថ្មីនេះប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃកន្លងមក ក្រោយពីករណីវាយ
ប្រហារនៅខាងក្រៅអគាររដ្ឋសភាអង់គ្លេស ក្នុងនោះពិរុទ្ធជន បានសម្លាប់មនុស្ស
ចំនួន៤នាក់ ហើយបណ្ដាលឲ្យមនុស្សចំនួន៥០នាក់ទៀតរង របួស មុននឹងត្រូវបាន
ប៉ូលីសកំទេច៕

ប្រតិកម្មទៅវិញ