|
ការវាយប្រហារដែលបណ្ដាលមនុស្សចំនួន ៣ នាក់រងរបួស។ (Image: Vietnam+) |
(VOVworld) – មជ្ឍដ្ឋានមន្ត្រីអាប់ហ្គានីស្ថានបានឲ្យដឹងថា៖ នាយប់ថ្ងៃទី ២០ មិនា ជនប្រដាប់អាវុធចំនួន ៤ នាក់ដែលត្រូវបានសង្ស័យជាសមាជិកនៃអង្គការភេវរកម្ម តាលីបង់បានសម្រុកចូលសណ្ឋាគារ Serena នៅរដ្ឋធានី Kabul និងធ្វើការវាយ
ប្រហារដែលបណ្ដាលមនុស្សចំនួន ៣ នាក់រងរបួស។ ជនប្រដាប់អាវុធពោលខាង
លើត្រូវបានកំចាត់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាប់ហ្គានីស្ថានបានឲ្យដឹងថា៖ ភ្ញៀវទាំងអស់នៅសណ្ឋាគារនេះត្រូវបាននាំទៅកាន់ទីកន្លែងមានសុវត្ថភាព ហើយបដិសេធព័ត៌មានមុននេះថា៖ ភ្ញៀវជាច្រើននាក់ក្រូវបានចាប់ចំណាប់
ខ្មាំង។ ការវាយប្រហារពោលខាងលើបានកើតមានឡើង ២ សប្តាហ៍មុន
ពេលការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន។ ក្នុងពេលនោះ
កំលាំងតាលីបង់បានទទួលស្គាល់ថាខ្លួនជាជនដៃដល់ក្នុងរឿងហេតុនេះ៕