|
ការវាយប្រហារដោយពូថៅធ្វើឲ្យមនុស្សជាច្រើនរងរបួសនៅអាល្លឺម៉ង់ (VNA) |
(VOVworld) – ប៉ូលីសតំបន់បានឲ្យដឹងថា៖ នាយប់ថ្ងៃទី ៩ មិនា មុខសញ្ញាមួយ
នាក់បានវាយប្រហារដោយពូថៅទៅលើអ្នកធ្វើដំណើរនៅស្ថានីយ៍រថភ្លើងនៅ
មជ្ឈមណ្ឌលទីក្រុង Dussedorf ប៉ែកខាងលិចអាល្លឺម៉ង់ដែលធ្វើឲ្យមនុស្សយ៉ាង
ហោចណាស់ចំនួន ៦ នាក់រងរបួស។ នៅទីកន្លែងកើតហេតុ ជនសង្ស័យចំនួន
២ នាក់ក្នុងការវាយប្រហារត្រូវបានចាប់ខ្លួនហើយមុខសញ្ញាមួយក្នុងចំណោម
ជន សង្ស័យនោះរងរបួសដ៏ធ្ងន់ធ្ងរ។ ប៉ូលីសអាល្លឺម៉ង់បានពណ៌នាថា៖ នេះគឺជា
ការ វាយប្រហារដ៏ឆ្គួតមួយ។ ស្ថានីយ៍រថភ្លើងនេះត្រូវបានបិទទ្វារក្នុងពេលដែល
ប៉ូលីស ធ្វើការស៊ើបអង្គេត៕