|
ការវាយប្រហារបណ្តាលឲ្យមនុស្សចំនួន១៩នាក់ត្រូវស្លាប់
(រូបថតៈ AFP) |
(VOVworld)-យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ត្រូវស្លាប់និង៤០នាក់ផ្សេង
ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែក នៅវិហារអ៊ីស្លាមនិកាយ Shi’ite
នៅទីក្រុង Peshawar ភាគពាយ័ព្យប៉ាគីស្ថាន។ ប៉ូលិសនិងទាហានប៉ាគីស្ថានបាន ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងចាប់ជនសង្ស័យមួយនាក់។ កងកម្លាំងតាលីបង់នៅ ប៉ាគីស្ថានទទួលស្គាល់ថា អនុវត្តការវាយប្រហារពោលខាងលើ។ ប្រធានាធិបតី
ប៉ាគីស្ថាន លោក Mamnoon Hussain និងនាយករដ្ឋមន្ត្រីលោក Nawaz Sharif បាន
ថ្កោលទោសអំពើនេះ ព្រមទាំងបញ្ជាណែនាំស្ថាប័នមានសមត្ថកិច្ច ព្យាបាលជូន
ជនរង់គ្រោះដោយឧបករណ៍ល្អបំផុត។ តំណាងជនអ៊ីស្លាមនិកាយ Shi’ite នៅ ប៉ាគីស្ថានបានប្រកាសកាន់ទុក្ខក្នុងរយៈពេល៣ថ្ងៃ៕