ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួសនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ មេសា មនុស្សយ៉ាងហោចណាស់ចំនួន ១៦ នាក់ត្រូវស្លាប់និង ១៤ នាក់ទៀតរងរបួសក្នុងការផ្ទុះគ្រាប់បែកនៅពិធីកាន់ទុក្ខបណ្ដាទាហាន ជនឥស្លាម Sunni នៅទីរួមស្រុក Sharqat នៃខេត្ត Salah al-Din ប៉ែកខាងជើងអ៊ីរ៉ាក់។ 
ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួសនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន - ảnh 1 ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួសនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន

នាថ្ងៃទី ១២ មេសា មនុស្សយ៉ាងហោចណាស់ចំនួន ១៦ នាក់ត្រូវស្លាប់និង ១៤ នាក់ទៀតរងរបួសក្នុងការផ្ទុះគ្រាប់បែកនៅពិធីកាន់ទុក្ខបណ្ដាទាហានជនឥស្លាម Sunni នៅទីរួមស្រុក Sharqat នៃខេត្ត Salah al-Din ប៉ែកខាងជើង អ៊ីរ៉ាក់។ ជនរងគ្រោះភាគច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងពេលនោះ នាព្រឹកថ្ងៃដដែលមជ្ឈដ្ឋានមន្ត្រី អាហ្វហ្គានីស្ថាន បានជូនដំណឹងថា៖ មានមនុស្ស យ៉ាងហោចណាស់ចំនួន ១៥ នាក់ ក្នុងនោះ មានមន្ត្រីចំនួន ៣ នាក់ត្រូវស្លាប់ក្នុង ការវាយប្រហារដោយគ្រាប់បែករបស់តាលីបង់តម្រង់ទៅលើប៉ុស្តិសន្តិសុខនៅ ភាគកណ្ដាលប្រទេសនេះ៕

ប្រតិកម្មទៅវិញ