ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅអេហ្ស៊ីប

Chia sẻ
(VOVworld) - នាថ្ងៃទី ២០ វិច្ឆិកា ប៉ុលីសចំនួន ៥ នាក់ រងរបួសក្នុងការវាយប្រហារ ដោយគ្រាប់បែកដែលបានកើតមានឡើងជិតនឹងមហាវិទ្យាល័យ Helwan ភាគខាង ត្បូងរដ្ឋធានីគែររបស់អេហ្ស៊ីប។

ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅអេហ្ស៊ីប  - ảnh 1
ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅអេហ្ស៊ីប (Image: VNA)

(VOVworld) - នាថ្ងៃទី ២០ វិច្ឆិកា ប៉ុលីសចំនួន ៥ នាក់ រងរបួសក្នុងការវាយប្រហារ ដោយគ្រាប់បែកដែលបានកើតមានឡើងជិតនឹងមហាវិទ្យាល័យ Helwan ភាគខាង ត្បូងរដ្ឋធានីគែររបស់អេហ្ស៊ីប។ នាបច្ចុប្បន្ន កំលាំងសន្តិសុខកំពុងខំប្រឹងប្រែងធ្វើការ ស៊ើបអង្គេតរឿងហេតុនេះ។ នាថ្ងៃដដែល ការវាយប្រហារដោយគ្រាប់បែកបាន
កើតមានឡើងនៅស្ថានីយ៍មជ្ឈមណ្ឌលរថភ្លើងទីក្រុងគែរដែលធ្វើឲ្យម​នុស្សចំនួន
៤ នាក់​ត្រូវស្លាប់។ នាថ្ងៃទី ២០ វិច្ឆិកា មានប៉ូលីសចំនួន ១ នាក់ត្រូវស្លាប់បាននិង
មនុស្សមួយនាក់ទៀតរងរបួសក្នុងការវាយប្រហារដែលបានកើតមានឡើងនៅ
ខេត្ត Sharqyia ភាគខាងជើង រដ្ឋធានីគែរ៕

ប្រតិកម្មទៅវិញ