ការវាយប្រហារដោយគ្រាប់បែកកើតមានឡើងនៅទីកន្លែងបោះឆ្នោតនៅអាហ្គានីស្ថាន |
មនុស្សយ៉ាងហោចណាស់ចំនួន ១២ នាក់ត្រូវស្លាប់និង ៣៣ នាក់ទៀតរង របួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីកន្លែងចុះឈ្មោះបោះឆ្នោតនៅ វិហារឥស្លាមមួយនៅខេត្ត Khost ភាគខាងកើតអាហ្គានីស្ថាន នាថ្ងៃទី ៦ ឧសភា។ តាមផែនការ ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាតំបន់នៅអាហ្គានីស្ថាននឹង ប្រព្រឹត្តទៅនាថ្ងៃទី ២០ តុលា ខាងមុខ។ ក្នុងប៉ុន្មានខែកន្លងទៅ បានកើតមាន ឡើងជាបន្តបន្ទាប់បណ្ដាការវាយប្រហារដែលភាគច្រើនគឺដោយសារអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) និងកំលាំងតាលីបង់ឈរនៅខាងក្រោយសំដៅបំផ្លិចបំផ្លាញការបោះឆ្នោត៕