|
ការវាយប្រហាដោយគ្រាប់បែកនៅអ៊ីរ៉ាក់សម្លាប់មនុស្សជាច្រើន
(រូបថតៈ AFP/TTXVN) |
(VOVworld)-យ៉ាងហោចណាស់មានមនុស្សចំនួន៣៩នាក់ត្រូវស្លាប់និង ៥១ នាក់
ទៀតរងរបួសក្នុងការវាយប្រហាដោយគ្រាប់បែកនាយប់ថ្ងៃទី២០តុលា នៅ រដ្ឋធានី
Baghdad ។ ធ្ងន់បំផុត គឺជនវាយប្រហារអត្ថឃាតដោយគ្រាប់បែកបានវាយប្រហារ
ទៅលើហាងកាហ្វេ១កន្លែងនៅរដ្ឋធានី Baghdad ភាគនីរតី បណ្តាលឲ្យមនុស្ស ចំនួន៣៧នាក់ត្រូវស្លាប់ និង៤២នាក់ផ្សេងទៀតរង់របួស។ សព្វថ្ងៃមិនទាន់មាន ក្រុមណាមួយទទួលទទួលបន្ទុកអំពី ការវាយប្រហាពោលខាងលើនៅឡើយ។ ប៉ុន្តែ
អង្គការភេរវកម្ម Al Qaeda ត្រូវបានចាត់ទុកថាឈរនៅខាងក្រោយការវាយប្រហារ
ស្រដៀង ដូចពោលខាងលើ នាំមកនូវការព្រួយបារម្ភអំពីរលកអំពើហឹង្សាថ្មីនៅ
អ៊ីរ៉ាក់។ តាមតួលេខរបស់អ.ស.បថា មនុស្សចំនួនជិត៦ពាន់នាក់ត្រូវស្លាប់នៅ អ៊ីរ៉ាក់ក្នុងរយៈពេល៩ខែកន្លងមក៕