យោងតាមរបាយការណ៍របស់ WB ទោះបីជាមានភាពមិនប្រាកដប្រជាជាសកល ក៏ដោយ ប៉ុន្តែទុនវិនិយោគបរទេស (FDI) ដែលបានសន្យារបស់វៀតណាមក្នុងរយៈ ពេល ១០ ខែកន្លងទៅ សម្រេចបាន២៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លទ្ធផលនេះភាគច្រើនគឺដោយ សារទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះស្ថិរភាព និងភាពបើកចំហររបស់វៀតណាម។ ទុន FDI ដែលបានអនុវត្តន៍ សម្រេចបាន ១៨ ពាន់លានដុល្លារ កើនឡើង ៣,២% បើធៀបនឹងឆ្នាំមុន។ WB វាយតម្លៃថា ផលិតកម្មឧស្សាហកម្មនៅតែជាវិស័យដែលទាក់ទាញ FDI ភាគច្រើន ចូលមកវៀតណាម ហើយវិស័យនេះបន្តត្រូវបានកែលម្អ។ ជាក់ស្តែង សន្ទស្សន៍ផលិតកម្មឧស្សាហកម្មប្រចាំខែ (IIP) បានចាប់ផ្តើមកើនឡើងជាវិជ្ជមានចាប់ តាំងពីខែមេសាមក។
ធនាគារពិភពលោកវាយតម្លៃថា វឌ្ឍនភាពនេះកើតចេញពីការបន្តពង្រីកផលិត កម្មឧស្សាហកម្មនៃផលិតផលនាំចេញសំខាន់ៗដូចជា៖ ស្បែកជើង និងផលិតផល ស្បែក គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ ទូរស័ព្ទចល័ត (រួមទាំងគ្រឿងបន្លាស់) យានយន្ត និងឧបករណ៍ដឹកជញ្ជូន។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការបន្តការងើបឡើងវិញនៃ តម្រូវការខាងក្រៅ៕