ការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារក្រីក្រនៅខេត្ត Ninh Thuan

Chia sẻ

(VOVworld) – ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ មករា នៅមន្ទីពេទ្យ
ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ក្រុមគ្រូពេទ្យនៃ
អង្គការមនុស្សធម៌អាមេរិក Resurge International បានរៀបចំ
ការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារនិងកុមារជំទង់
ក្រីក្រដែលមានជំងឺពីកំណើតក្នុងតំបន់។ 

ការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារក្រីក្រនៅខេត្ត Ninh Thuan  - ảnh 1
ក្រុមគ្រូពេទ្យនៃអង្គការមនុស្សធម៌អាមេរិក Resurge International បានរៀបចំការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារ និងកុមារជំទង់ក្រីក្រដែលមានជំងឺពីកំណើតក្នុងតំបន់។ (Image: resurge.org)

(VOVworld) – ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ មករា នៅមន្ទីពេទ្យខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ក្រុមគ្រូពេទ្យនៃអង្គការមនុស្សធម៌អាមេរិក Resurge
 International បានរៀបចំការវះកាត់កែសម្ភស្សដោយឥតគិតថ្លៃសំរាប់កុមារ
និងកុមារជំទង់ក្រីក្រដែលមានជំងឺពីកំណើតក្នុងតំបន់។ កុមារដែលមានជំងឺពី
កំណើតត្រូវបានគ្រួពេទ្យពិនិត្យរើសសម្រាំង។ អ្នកជំងឺណាមួយដែលមាន​លក្ខណៈតាមការកំណត់នឹងទទួលបានការវះកាត់ឥតគិតថ្លៃ។ គិតដល់ពេល
នេះ កុមារចំនួន ២ រយនាក់បានទៅចុះឈ្មោះពិនិត្យរើសសម្រាំង នាថ្ងៃទី ៦
មករា។ កម្មវិធីវះកាត់រួមចំណែកនាំមកនូវក្តីសប្បាយរីករាយសំរាប់គ្រួសារ
ក្រីក្រជាច្រើននៅខេត្ត Ninh Thuan ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមមី
ឆស័ក ២០១៤ ជាពិសេសគឺការជួយ​ឧបត្ថម្ភកុមារដែលមានជំងឺពីកំណើត៕

ប្រតិកម្មទៅវិញ