ការលើកលែងទោសបង្ហាញពីគោលនយោបាយសន្តោសប្រណីនិងគោលនយោបាយមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ក្រុមប្រឹក្សាពិគ្រោះយោបល់លើការលើកលែងទោសឆ្នាំ ២០២១ បាន បើកកិច្ចប្រជុំពិនិត្យឡើងវិញនូវសំណុំឯកសារនិងបញ្ជីសំណើសុំលើកលែងទោសនៅឆ្នាំ ២០២១។ 
ការលើកលែងទោសបង្ហាញពីគោលនយោបាយសន្តោសប្រណីនិងគោលនយោបាយមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់លើការលើកលែងទោសឆ្នាំ ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Hai Minh)

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh  ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់លើការលើកលែងទោសអញ្ជើញដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំនេះមានគោលបំណងបញ្ចប់បញ្ជីឈ្មោះដើម្បីដាក់ ជូនលោកប្រធានរដ្ឋ។ ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានលើកឡើងថា៖ “ក្រុមប្រឹក្សាពិគ្រោះយោបល់លើការលើកលែងទោសពិចារណា ពិនិត្យឡើងវិញនូវសំណុំឯកសារទាំងអស់ ដើម្បីធានាតម្លាភាព យុត្តិធម៌និងត្រឹមត្រូវតាមមុខសញ្ញា។ យើងនឹងបញ្ចប់បញ្ជីដើម្បីដាក់ជូនលោកប្រធានរដ្ឋ។ នេះក៏ស្របតាមកម្មវិធីនិងផែនការរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់លើការលើកលែងទោសដែលបានដាក់ចេញ”។

សូមគូសបញ្ជាក់ថា ចាប់ពីឆ្នាំ ២០០៩ រហូតដល់បច្ចុប្បន្ននេះ វៀតណាមបានអនុវត្តវគ្គលើកលែងទោសចំនួន ៧ លើក ក្នុងឱកាសបុណ្យទានធំៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ដោយមានអ្នកទោសចំនួន ៨៧.០០០ នាក់ទទួលបានការលើកលែងទោស។ អ្នកដែលត្រូវបានលើកលែងទោស ពេលវិលត្រឡប់ទៅកន្លែងរស់នៅ វិញដោយសម្របខ្លួនជាមួយសហគមន៍និងស្ថិរភាពជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ