អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិ យោគលោក Nguyen The Phuong (រូបថត៖ TTXVN) |
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិ យោគលោក Nguyen The Phuong អញ្ជើញចូលរួមក្នុងនាមជាសមាជិក ECOSOC អាណត្តិ២០១៦-២០១៨។
បញ្ចប់សម័យប្រជុំ HLPF និង HLS បានអនុម័តលើសេចក្ដីថ្លែងការណ៍ថ្នាក់ រដ្ឋមន្រ្តីដោយអះអាងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសជាសមាជិកទាំងឡាយក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍដោយចីរភាព ធានាថាគ្មានអ្នកណា ដែលត្រូវបោះបង់នៅពីក្រោយឡើយ ព្រមទាំងសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តកសាង សង្គមដែលអភិវឌ្ឍន៍ដោយចីរភាពនិងខ្លួនទីពឹងខ្លួនផងដែរ។
ថ្លែងមតិនៅ HLS អនុរដ្ឋមន្រ្តីលោក Nguyen The Phuong អះអាងថា វៀត ណាមសន្យាអនុវត្តន៍របៀបវារៈឆ្នាំ២០៣០ បន្តពង្រីកកម្លាំងផ្ទៃក្នុងដោយតភ្ជាប់ នឹងការបង្កើនសមាហរណកម្មអន្តរជាតិ ពង្រឹងទំនាក់ទំនងភាពជាដៃគូលើទូទាំង ពិភពលោក ដៃគូសាធារណៈឯកជន ដើម្បីជំរុញការកសាងសង្គមឲ្យមានការ អភិវឌ្ឍដោយចីរភាពនិងខ្លួនទីពឹងខ្លួន។
ទន្ទឹមនឹងសុន្ទរកថារបស់អនុរដ្ឋមន្រ្តីលោក Nguyen The Phuong គណៈ ប្រតិភូវៀតណាមក៏ថ្លែងសុន្ទរកថានៅកិច្ចប្រជុំត្រួតពិនិត្យគោលដៅអភិវឌ្ឍ ដោយចីរភាព (SDGs) ទាំង៦ ព្រមទាំងសហការជាមួយប្រទេសផ្សេងៗក្នុងការ កសាង អនុម័តលើសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីតាមទិសតុល្យភាព សកម្ម ហើយមានខ្លឹមសារជាច្រើនស្ដីពីការយកចិត្តទុកដាក់និងផលប្រយោជន៍របស់ ប្រទេសកំពុងអភិវឌ្ឍន៍នានាផងដែរ។
ក្នុងក្របខ័ណ្ឌ HLPF វៀតណាមបានថ្លែងរបាយការណ៍ជាតិស្ម័គ្រចិត្តស្ដីពី ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដោយមានការចូលរួមរបស់ប្រទេស អង្គការអន្តរ ជាតិ អង្គការក្រៅរដ្ឋាភិបាលជាច្រើននិងមជ្ឈដ្ឋានអ្នកប្រាជ្ញាអន្តរជាតិ៕