(VOV)_នាថ្ងៃទី ២៩ មករា នៅទីក្រុងហាណូយ គណះកម្មាធិការកិច្ចការបរ
ទេស នៃរដ្ឋសផាវៀតនាម បានរៀបចំ÷សន្និសីទរួមមតិចំពោះសេចក្ដីព្រាង ធ្វើវិ
សោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ដោយមានការចូលរួមរបស់ បណ្ដាអតីតកម្មាភិបាល សមាជិកគណះកម្មាធិការកិច្ចការបរទេស និងបណ្ដាអ្នកស្រាវជ្រាវ។ បណ្ដាដំណាងចូលរួមសន្និសីទបានផ្តល់មតិអំពី រាល់បញ្ហាដែលទាក់ទិនដល់វិ
ស័យកិច្ចការបរទេស។
|
ការរួមមតិចំពោះសេចក្ដីព្រាងធ្វើវិសោធនាកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(internet) |
ក្នុងការរួមមតិចំពោះសេចក្ដីព្រាង ធ្វើវិសោធនាកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ នេះដែលកំពុងបានអនុវត្ត នោះមាត្រាទី៥ របស់ សេចក្ដីព្រាងស្ដីពី÷តួនាទីយុទ្ធ
សាស្ត្រនៃបញ្ហាជនជាតិ និងមហាសាមគ្គីបណ្ដាជនជាតិ ទទួលបានការផ្ដល់មតិ
ជាច្រើន។ លោក Lu Van Que អតីតប្រធានគណះកម្មាធិការជនជាតិ បានចាត់
ទុកថា÷ វៀតណាមជាប្រទេសមានជនជាតិជាច្រើន ដូច្នេះ បញ្ហាសាមគ្គីបណ្ដា
ជនជាតិ មានតួនាទីយុទ្ធសាស្ត្រ និងយូរអង្វេង និងត្រូវអះអាងថា÷រដ្ឋត្រូវធានាការអនុវត្តគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ចីរភាព នៅតំបន់ជនជាតិ÷
“ យើងត្រូវលើកកំពស់ការទទួលខុសត្រូវរបស់រដ្ឋ ក្នុងការអនុវត្តនិងបង្ក គ្រប់លក្ខណះ ដើម្បីជនជាតិផ្សេងៗ រួមគ្នាអភិវឌ្ឍន៍។ បណ្ដាជនជាតិជាជនជាតិ ភាគតិច ត្រូវពង្រីកកំលាំងផ្ទៃក្នុង ដើម្បីអភិវឌ្ឍន៍។ កាត់បន្ថយគំលាតរវាងអ្នក មាននិងអ្នកក្រីក្រជាជំហានៗ។ កំណត់បណ្ដាគោលការណ៍ជាគ្រិះដ្ឋាន ក្នុង គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ៕”