នៅទីនេះ គណៈចាត់តាំងក៏បានប្រគល់អាហា រូបករណ៍ចំនួន១០០ចំណែកជូនដល់ប្អូនៗកុមារដែលមានស្ថានភាពរស់នៅ លំបាកចំនួន១០០នាក់នៅខេត្ត Son La ផងដែរ។ លោកស្រី Thao Thi Hong Nhung នាយិការអាគារកុមារខេត្ត Son La បានអោយដឹងថា៖
“យើងខ្ញុំបានរៀបចំកម្មវិធីនេះសំដៅបង្កើតឡើងទីធ្លាលេងកំសាន្តដ៏អត្ថ ប្រយោជន៍សម្រាប់ប្អូនៗកុមារនៃបណ្ដាជនជាតិខេត្ត Son La ក្នុងឱកាសអំណរ សាទរបុណ្យសំពះព្រះខែ។ តាមនោះ ចង់លើកទឹកចិត្តប្អូនៗចាប់ផ្ដើមឆ្នាំសិក្សាថ្មី អោយបានសប្បាយរីករាយ ប្រឡងប្រណាំងដណ្ដើមបានស្នាដៃខ្ពស់ៗក្នុងការ សិក្សារៀនសូត្រ”។
ក្នុងបុណ្យសំពះព្រះខែឆ្នាំនេះ ខេត្ត Quang Nam បានរៀបចំអំណោយចំនួន ៦០០០ចំណែកដើម្បីជូនដល់កុមារដែលមានស្ថានភាពរស់នៅលំបាកនៅក្នុងខេត្ត។ លោក Nguyen Thuy នាយក រងមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Nam បានអោយដឹងថាឆ្នាំនេះ ស្រុកនីមួយៗសុទ្ធតែរៀបចំកម្មវិធីសំពះ ព្រះខែដើម្បីអោយប្អូនៗកុមារទៅលេង។
“ឆ្នាំនេះយើងខ្ញុំបានរៀបចំនៅកន្លែងជាច្រើនជាងឆ្នាំមុន ហើយក៏បានប្រគល់ អំណោយជូនដល់ក្មួយៗច្រើនជាងដែរ។ រួមជាមួយគ្នានោះ យើងខ្ញុំបានដំណើរ ការយ៉ាងសកម្មនូវសកម្មភាពឃោសនាអំពីការថែទាំ បង្ការប្រឆាំងអំពើរំលោភ បំពានលើកុមារផងដែរ។ ខេត្តបានយកចិត្តទុកដាក់ពិសេសដល់កុមារដែលមាន ស្ថានភាពរស់នៅលំបាក កុមារនៅមជ្ឈមណ្ឌលកុមារកំព្រា នៅតាមបណ្ដាមន្ទីរ ពេទ្យនិងកុមារនៅតំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាល”។
នាយប់ថ្ងៃទី១១ ខែកញ្ញា កុមាររាប់ពាន់នាក់រួមជាមួយមហាជននិងភ្ញៀវ ទេសចរយ៉ាងច្រើនកុះករបានប្រមូលផ្ដុំនៅទីលាន Nguyen Tat Thanh ទីក្រុង Phan Thiet ដើម្បីចូលរួមពិធីបុណ្យដង្ហែចង្កៀងគោមសំពះព្រះខែ Phan Thiet ឆ្នាំ២០១៩។ នេះជាពិធីបុណ្យប្រពៃណីនៃតំបន់ដែលត្រូវបានទស្សនាវដ្ដី Vietbooks កំណត់ត្រាជា “ពិធីបុណ្យដង្ហែចង្កៀងគោមសំពះព្រះខែធំបំផុតនៅវៀត ណាម”។
សកម្មភាពអំណរសាទរបុណ្យសំពះព្រះខែនៅតែបានរៀបចំឡើងនៅខេត្តក្រុងផ្សេងៗទៀតជាច្រើនទូទាំងប្រទេសវៀតណាមផងដែរ៕