ការរៀបចំពិធីបុណ្យសំពះព្រះខែសម្រាប់កុមារក្រីក្រទូទាំងប្រទេសវៀតណាម

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៨ ខែកញ្ញា នៅសាលាអនុវិទ្យាល័យ Phu Dong ឃុំ Duy Trinh ស្រុក Duy Xuyen ខេត្ត Quang Nam អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមអំណរសាទរពិធីបុណ្យសំពះព្រះខែ ហើយប្រគល់អំណោយជូនក្មួយៗកុមារនៅទីនេះ។ 
ការរៀបចំពិធីបុណ្យសំពះព្រះខែសម្រាប់កុមារក្រីក្រទូទាំងប្រទេសវៀតណាម - ảnh 1 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ប្រគល់អំណោយបុណ្យសំពះព្រះខែជូនដល់ក្មួយៗសិស្សានុសិស្សនៅស្រុក Duy Xuyen (រូបថត៖ cand.com.vn)

  លោកស្រីបានប្រគល់កង់ ចំនួន៥០គ្រឿង អំណោយ២០០ចំណែកជូនកុមារក្រីក្រនិងកុមារមានស្ថានភាព រស់នៅលំបាកចំនួន២៥០នាក់ ព្រមទាំងជូនសៀវភៅសម្រាប់សាលាអនុវិទ្យាល័យ ចំនួន ៥នៅស្រុក Duy Xuyen ផងដែរ។

        នាយប់ថ្ងៃទី៨ ខែកញ្ញា នៅរោងល្ខោនយោធា រដ្ឋធានីហាណូយ កុមារចំនួន ១០៩នាក់ដែលជាជនជាតិភាគតិច កុមារមានស្ថានភាពរស់នៅលំបាក់ប៉ុន្តែរៀន សូត្រពូកែ និងកុមារពិការយ៉ាងធ្ងន់ធ្ងរ ទទួលបានអាហារូបករណ៍និងអំណោយពី កម្មវិធី “អុជបំភ្លឺនូវក្ដីសុបិន្ត” ដែលបានរៀបចំឡើងដោយសមាគមន៍ការពារសិទ្ធិកុមារ វៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈឹមសមាគមន៍នារីវៀត ណាមនិងក្រុមហ៊ុនវប្បធម៌សារព័ត៌មាន NEW។

        នាថ្ងៃដដែល នៅខេត្ត Son La ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅ កម្មវិធីអំណរសាទរបុណ្យសំពះព្រះខែឆ្នាំ២០១៩ក្រោមប្រធានបទ “អុជបំភ្លឺនូវក្ដី សុបិន្តរបស់កុមារតំបន់ព្រៃភ្នំ” សម្រាប់សិស្សា នុសិស្ស កុមារនិងកុមារជំទង់ចំនួន ៣០០នាក់នៃបណ្ដាជនជាតិនៅភូមិភាគឃុំព្រំដែន Phieng Khoai ស្រុក Yen Chau ខេត្ត Son La។ ទន្ទឹមនឹងនោះគឺសកម្មភាពពិនិត្យជំងឺនិងពិគ្រោះយោបល់ ថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សចំនួន១៥០នាក់ ហើយ ប្រគល់អំណោយនិងអាហារូបករណ៍សម្រាប់សិស្សានុសិស្សមានស្ថានភាពរស់ នៅលំបាកចំនួន៥០នាក់។

        ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Bac Giang កាសែត Bac Giang សមា គមន៍គាំទ្រការសិក្សារៀនសូត្រខេត្តនិងសមាគមន៍ការពារសិទ្ធិកុមារខេត្ត បាន សហការគ្នារៀបចំកម្មវិធី “បង្ហោះក្ដីសុបិន្ត” សម្រាប់កុមារក្រីក្រលើកទី៤ឆ្នាំ ២០១៩។ ក្រោយពីបានរៀបចំ៣លើកកន្លងមកនេះ គណៈចាត់តាំងទទួលបាន ការយកចិត្តទុកដាក់គាំទ្ររបស់ស្ថាប័ន អង្គភាព និងបុគ្គលជាច្រើនដែលបាន គាំទ្រជាទឹកប្រាក់និងវត្ថុក្នុងតម្លៃប្រមាណ១,៤ពាន់លានដុង៕

ប្រតិកម្មទៅវិញ