ការរញ្ជួយដីមានកំរិត ៧,៣ richter មានកើតមានឡើងជាថ្មីម្តងទៀតនៅជប៉ុន

Chia sẻ
(VOVworld)  - គិតដល់ថ្ងៃត្រង់ថ្ងៃទី ១៦ មេសា (តាមម៉ោង
វៀតណាម) ការរញ្ជួយដីដែលមានកំរិត ៧,៣ richter បាន
កើតមានឡើងនៅខេត្ត Kumamoto ភាគខាងត្បូជប៉ុនដែល
ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៩ នាក់បាត់បង់ ជីវិត។ 
ការរញ្ជួយដីមានកំរិត ៧,៣ richter មានកើតមានឡើងជាថ្មីម្តងទៀតនៅជប៉ុន - ảnh 1
ការរញ្ជួយដីមានកំរិត ៧,៣ richter មានកើតមានឡើងជាថ្មីម្តងទៀតនៅជប៉ុន (Image: VNA)

(VOVworld)  - គិតដល់ថ្ងៃត្រង់ថ្ងៃទី ១៦ មេសា (តាមម៉ោងវៀតណាម) ការរញ្ជួយដី
ដែលមានកំរិត ៧,៣ richter បានកើតមានឡើងនៅខេត្ត Kumamoto ភាគខាងត្បូ
ជប៉ុនដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៩ នាក់បាត់បង់ ជីវិត។ ដូច្នេះ
មនុស្សត្រូវស្លាប់ក្នុងការរញ្ជួយដីចំនួន ២ ជាបន្តបន្ទាប់នាថ្ងៃទី ១៦ មេសា និងថ្ងៃទី
 ១៤ មេសា នៅខេត្ត Kumamoto បានកើនឡើង​ ២៨ នាក់។ ប្រធានខុទ្ទកាល័យ
គណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានទទួលស្គាល់ថា៖ មនុស្សចំនួន
១៥០០ នាក់រងរបួស ក្នុងនោះ មានជនរងគ្រោះចំនួន ៨០ នាក់កំពុងស្ថិតនៅ
ស្ថានភាពដ៏ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani នឹងដាក់
ពង្រាយបុគ្គលិកនៃកំលាំងការពារជប៉ុនចំនួន ១៥ ពាន់នាក់ទៅកាន់ទីកន្លែងកើត
 ហេតុដើម្បីបង្កើនការងារជួយសង្គ្រោះនាថ្ងៃទី​១៧ មេសា។ ក្នុងសម័យប្រជុំជា
 បន្ទាន់ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសង្កត់ធ្ងន់ថា៖
 រដ្ឋាភិបាលប្រទេសនេះនឹងបំផុសប្រភពកំលាំងទាំងអស់ដើម្បីជំនះពុះពារលើ
 ផលវិបាកដោយការរញ្ជួយដីនៅខេត្ត Kumamoto៕ 

ប្រតិកម្មទៅវិញ